Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ស៊ីម៉ាក់ ៖ តើ​យក​មូលដ្ឋាន​អ្វី​ជា​សំអាង ដែល​លើកឡើង​ថា ការបោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជាជន​កម្ពុជា​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​ការបោះឆ្នោត​នៅ​កម្ពុជា ត្រូវបាន​បញ្ចប់​ហើយ បណ្តា​ប្រទេស​មហាអំណាច​មួយចំនួន បាន​ចេញ​សារ​របស់​ខ្លួន មិន​ទទួល​លទ្ធផល​ការបោះឆ្នោត​នេះ ត្រូវបាន​លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់ CMAC ) បានបញ្ជាក់​ថា តើ​យក​មូលដ្ឋាន​អ្វី​ជា​សំអាង​ដែល​លើកឡើង​ថា “​ការបោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជាជន​កម្ពុជា​នោះ​? ទាល់តែ​មាន​អំពើហឹង្សា​កើតឡើង បាន​ហៅ​ថា​បោះឆ្នោត​ត្រឹមត្រូវ និង​សេរី​មែន​ទេ​?”​។​

​បើ​តាម​ការផ្សព្វផ្សាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក កាលពី​ថ្ងៃ​ទី​៣០​ខែកក្កដា លោក​ហេង រតនា បានបញ្ជាក់​ថា បណ្តា​ប្រទេស​ដែល​រង​ឥទ្ធិពល​បដិវត្តន៍​ពណ៌ នៅ​រយៈពេល​ចុងក្រោយ​នេះ រួមមាន នៅ​ប្រទេស​អេ​ហ្ស៊ី​ប ប្រទេស​ទុយ​ណេ​ស៊ី ប្រទេស​លី​ប៊ី ប្រទេស​អ៊ុ​យក្រែន ប្រទេស​ស៊ី​រី និង​ប្រទេស​កម្ពុជា ឃើញថា មាន​តែ​ប្រទេស​កម្ពុជា​មួយ​ប៉ុណ្ណោះ ដែល​គេចផុត​ពី​សង្គ្រាម​ស៊ីវិល និង​រដ្ឋប្រហារ​។​

​លោក​បាន​បន្ថែមថា ប្រទេស​អ៊ុ​យក្រែន កើត​មាន​សង្គ្រាមស៊ីវិល​និង​បាត់បង់​ទឹក​ដីក្រេ​មមៀរ​។ ប្រទេស​ទុយ​ណេ​ស៊ី លី​ប៊ី និង​ស៊ី​រី កើត​មាន​សង្គ្រាម​ស៊ីវិល​ធ្ងន់ធ្ងរ និង​មិន​អាច​រក​មធ្យោបាយ​បញ្ចប់​សង្គ្រាម​បាន​នៅឡើយ​ទេ​។ ប្រទេស​អេ​ហ្ស៊ី​ប ធ្វើ​រដ្ឋប្រហារ​យោធា និង​សម្លាប់​ពួក​បាតុករ រំលាយ​បក្សប្រឆាំង​នោះ នៅ​ថ្ងៃ​២៨ កក្កដា ២០១៨​នេះ តុលាកា​រអេ​ហ្ស៊ី​បបានសម្រេច​ចិត្តប្រហារ​ជីវិត​ពួក​បាតុករ​៧៥​នាក់ និង​បន្ត​ដាក់គុក​ជិត​៨០០​នាក់​។​

​លោក​បញ្ជាក់ថា ដោយឡែក​នៅ​កម្ពុជា បាន​បញ្ចៀស​សង្គ្រាមស៊ីវិល ដោយ​ត្រឹម​រំលាយ​បក្សប្រឆាំង និង​ហាមឃាត់​មនុស្ស​មួយចំនួន មិនឱ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​។ នេះ​ជា​មហា​សំណាង​សម្រាប់​កម្ពុជា ដោយ​បាន​បញ្ចប់​បដិវត្ត​ន៍​ពណ៌ និង​មិន​វិលត្រឡប់​ទៅរក​សង្គ្រាម​ស៊ីវិល​វិញ ប៉ុន្តែ​បាន​វិល​មក​រក​ការបោះឆ្នោត ជា​ប្រក្រតី​ឡើងវិញ និង​ជា​ការបោះឆ្នោត​ប្រកប​ដោយ​សុខសន្តិភាព ដែល​ប្រជាជន​ទាំងអស់​រីករាយ​ស្វាគមន៍ ចង់បាន​ស្អី​ទៀត​?​។​

​បណ្តា​ប្រទេស​មហាអំណាច ដែល​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ហើយ​បាន​នាំគ្នា​សេចក្តីថ្លែងការណ៍​ព្រម​គ្នា ដូចជា​សហភាព​អឺរ៉ុប ក្រសួង​កិច្ចការ​ពិភពលោក​កាណាដា សហរដ្ឋអាមេរិក ជាដើម​ ៕ ដោយ ​៖ ​កូឡាប​

 

spot_img
×