Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្ធម្ភាគចក្រ​ធ្លាក់ចុះ​ទីលាន​ចត​រថយន្ដ​នៅ​ទីក្រុង​ប៉េកាំង សំណាង​ដែល​មនុស្ស​៤​នាក់​រួច​ពី​ការស្លាប់​(មានវីដេអូ)

spot_img

តាម Beijing Youth Daily ឧទ្ធម្ភាគចក្រ Bell របស់​ក្រុមហ៊ុន Reignwood Star Aviation បម្រើសេវា​អាកាសចរណ៍​នៅ​ចិន បាន​បាត់បង់​ការត្រួតត្រា បណ្ដ​ល​ឱ្យ​ប៉ែល​ប៉ោល​នៅលើ​អាកាស​មុនពេល​ធ្លាក់ចុះ​ចំ​ទីលាន​ចត​រថយន្ដ​។​

 

ឧទ្ធម្ភាគចក្រ​រង​ការខូចខាត ពេល​ធ្លាក់ចុះ​ទីលាន​ចត​រថយន្ដ​

​សាក្សី​ម្នាក់​ឱ្យដឹងថា ឧទ្ធម្ភាគចក្រ​បាន​បាត់បង់​ការគ្រប់គ្រង ព្រមទាំង​បញ្ចេញ​ស្នូរ​កងរំពង​។​អ្នកបើកបរ​យន្ដហោះ​ហាក់ដូចជា បាន​ប្រឹងប្រែង​បញ្ជា​ឱ្យ​យន្ដហោះ​គេចផុត​ពី​តំបន់​មាន​ប្រជាជន​កុះករ​នៅ​ភូមិ​Naidong ជិត​មហាវិថី​Jingcheng ភាគ​ឦសាន​រដ្ឋធានី​ប៉េកាំង​។​

​មាន​បុរស​៣​នាក់​និង​ស្ដ្រី​ម្នាក់​នៅលើ​យន្ដហោះ​។ ក្រោយពេល​ឧទ្ធម្ភាគចក្រ​ធ្លាក់ចុះ ស្ដ្រី​ម្នាក់​ដែល​ហាក់ដូចជា​អ្នកបើកបរ​ឧទ្ធម្ភាគចក្រ​បាន​លូន​ចេញ​ផុតពី​ឧទ្ធម្ភាគចក្រ​។ មនុស្ស​ទាំង​៤​នាក់​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​។​

​អាជ្ញាធរ​កំពុងបើក​ការស៊ើបអង្កេត​នៃ​ការធ្លាក់​យន្ដហោះ​នេះ​៕

សូយន

 

 

 

 

 

 

spot_img
×