Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​គជប​៤​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​២​រូប​រង្គោះរង្គើរ និង​២​រូប​ទៀត មិនមាន​ប្រតិកម្ម​

spot_img

​ភ្នំពេញ​៖ ករណី​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ត្រូវបាន​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត និង​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​កាត់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ត្រូវបាន​នាយក​ខុ​ទ្ធ​កាល័យ លោក កឹម សុខា បាន​លើកឡើងថា បេក្ខភាព​ចំនួន​៤​រូប ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មក​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​លោក រ៉ុង ឈុន បានប្រកាស​លាលែង លោក ហ៊ីង ធីរិទ្ធិ​ប្រកាស​បដិសេធ ចំណែក​លោក គួ​យ ប៊ុន​រឿន និង​លោកស្រី តែ ម៉ា​នី​រ៉ុង នៅ​ស្ងៀម​។​

​បើតាម​លោក ម៉ុ​ត ចន្ថា នាយក​ខុ​ទ្ធ​កាល័យ លោក កឹម សុខា ដែល​បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ​ថា “​អ្នក​នាំ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ចំនួន ៤​រូប ដែលជា​បេក្ខភាព​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក រ៉ុង ឈុន បានប្រកាស​លាលែង បើសិន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​។ លោក ហ៊ីង ធីរិទ្ធិ បានប្រកាស​មិន​លាលែង​។ ចំណែក​លោក គួ​យ ប៊ុន​រឿន និង​លោកស្រី តែ ម៉ា​នី​រ៉ុង នៅ​មិនទាន់​ប្រតិកម្ម​នៅឡើយ​។ គជប បាន​ជូនដំណឹង ទៅ​គណបក្ស​មួយចំនួន ឲ្យ​ត្រៀម​ឯកសារ ដើម្បី​ទទួល​អាសនៈ ដោយ​មិនបាច់​វូ​ល​រួម​បោះឆ្នោត​”​។​

​ជាមួយគ្នា​នោះដែរ លោក ហ៊ីង ធី​ឫទ្ធិ សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន សុំ​បដិសេធ​ទាំងស្រុង នូវ​រាល់​ពាក្យ​ច​ចាម​អារាម ថា​លោក​លាឈប់​ពី​សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់លោក ហ៊ីង ធី​ឫទ្ធិ នៅ​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​បាន​បញ្ជាក់ថា ” ខ្ញុំ​ត្រូវបាន​រដ្ឋសភាជាតិ​ក៏ដូចជា ប្រជាជន​កម្ពុជា ទាំងមូល​បានផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​ធ្វើជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលជា​ស្ថាប័ន​អ​ព្យា​ក្រឹត្យ ឯករាជ្យ អស់​រយៈពេល​ជាង​៣​ឆ្នាំ​កន្លងមកហើយ ។ នៅពេលនេះ​ខ្ញុំ​នៅ​រក្សា​ជំហរ​បន្តការងារ​ក្នុង គជប នេះ​ជា​បន្តទៀត ដើម្បី​ការពារ​ផលប្រយោជន៍ របស់​គណបក្សនយោបាយ ទាំងអស់ ដែល​ចូលរួម​បោះឆ្នោត​រហូតដល់​ចប់​អាណត្តិ​។ រាល់​ពាក្យ​ចចាមអារ៉ាម ឬ​ឯកសារ ឬ​លិខិត​ទាំងឡាយណា​ដែលថា ខ្ញុំ​សុំលាលែង ឬ​សុំ​ឈប់​ពី គជប ខ្ញុំ​សូម​ដិ​សេធ​ទាំងស្រុង​” ។​

​ចំណែកឯ​លោក រ៉ុង ឈុន សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​ព្រមាន​ប្រកាស​លាលែង​តំណែង​នេះ​ផងដែរ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ពិតមែន​។ ប៉ុន្តែ​រហូតមកដល់ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា លោក រ៉ុង ឈុន នៅ​ពុំទាន់​ឃើញ​ដាក់​លិខិត​លាលែង​តំណែង​នៅឡើយ​ទេ​។ លោក រ៉ុង ឈុន បាន​បញ្ជាក់ថា ព្រោះតែ​នៅ​រង់ចាំ​សាលដីកា​ស្ថាពរ​ពី​តុលាការ​កំពូល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×