Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បញ្ជូន​សព​ពលរដ្ឋ​ឡាវ​ចំនួន​៣០ ទៅ​ឡាវ​វិញ ដោយសារ​ស្លាប់​ករណី​បាក់​ទំនប់​វា​រី​អគ្គិសនី​អត្ត​ពឺ​

spot_img

​ខេត្ត​ស្ទឹងត្រែង ​៖​ កម្ពុជា​បាន​ធ្វើ​មេត្រី​ភាព​តាម​ការស្នើ​របស់​អាជ្ញាធ​រ​ភាគី​ឡាវ នៃ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ តាម​ការស្នើសុំ​ដល់​កម្ពុជា ឲ្យជួយ​តាមដាន បើសិនជា​ប្រទះឃើញ​សព​ពលរដ្ឋ​ឡាវ អណ្តែត​មក​ខ្សែទឹក​ខាងក្រោយ ដោយ​បាក់​ទំនប់​
​វា​រី​អគ្គីសនី​សេ​ពាន​សេណា​មណ​យ កាលពី​ថ្ងៃ​ទី​២៣ កក្កដា ២០១៨​។​

​មន្ត្រី​យោធា​ការពារ​ព្រំដែន​កម្ពុជា​.​ឡាវ បានឲ្យដឹងថា សព​ពលរដ្ឋ​ឡាវ​ចំនួន​២៩​នាក់ ត្រូវបាន​អជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ទៅឲ្យ​
​ភាគី​​ឡាវ ជា​បន្តបន្ទាប់ ក្រោយ​ប្រទះឃើញ​សព​អណ្តែត​មក​ខ្សែទឹក​ខាងក្រោម ចាប់​ពី​ទន្លេ​សេ​ពាន ដល់​ស្ពាន​អូរ​គុ បន្ត​មក​ដល់​វរ​សេនា​តូច​ការពារ​ព្រំដែន​១០១ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។​

នៅ​រសៀល​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ មាន​សព​ពលរដ្ឋ​ឡាវ​ឡាវ​ម្នាក់ទៀត បាន​អណ្តែត​ទៅ​ដល់​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ហើយ​
​ត្រូវបាន​អគ្គ​កុងស៊ុល​ឡាវ ប្រចាំ​ខេត្ត​ស្ទឹងត្រែង ប្រទេស​កម្ពុជា ទៅ​ទទួល និង​វិច​ខ្ចប់ នាំ​ទៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ នៅ​យប់​ថ្ងៃទី​២៩ កក្កដា ២០១៨​។​

​ទោះ​យ៉ាងណា​លោក សំ ផន អគ្គ​កុងស៊ុល​ឡាវ ប្រចាំ​ខេត្ត​ស្ទឹងត្រែង ប្រទេស​កម្ពុជា បាន​បញ្ជាក់​ប្រាប់​នៅ​វេលា​ថ្ងៃ​​ត្រង់ ទី​៣០ កក្កដា ២០១៨​នេះ​ថា យោងតាម​របាយការណ៍​អាជ្ញាធរ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ ការ​រក​ឃើញ​សព​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទាំង​​នៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ និង​កម្ពុជា មាន​ចំនួន​១១​នាក់ និង​បាត់ខ្លួន​១២១​នាក់ មិន​ទាន់​រកឃើញ​។​

​តាម​របាយការណ៍​ដែល​មន្ត្រី​យោធា​ការពារ​ព្រំដែន​កម្ពុជា បាន​ផ្តល់​ព័ត៌មាន​សព​ពលរដ្ឋ​ឡាវ ចំនួន​២៩​នាក់ បាន​ប្រគល់​ទៅ​ភាគី​ឡាវ​
​បន្តបន្ទាប់​ក្រោយ​ការបាក់​ទំនប់​នៅ​ខេត្ត​អត្ត​ពឺ និង​សព​បុរស់​ម្នាក់​ទៀត ត្រូវ​ប្រទះឃើញ​នៅ​ស្រុក​សៀម​បូក ដូច្នេះ​សរុប​ទាំង​នៅ​ស្រុក​
​សៀម​ប៉ាង មាន​ចំនួន​៣០​នាក់​។ ប្រភព​ដដែល​បន្តថា អាជ្ញាធរ​ឡាវ នៅតែ​បន្ត​រក​សព​តាម​ការ​ការស្នើ​ដល់​កម្ពុជា ខណៈ​ពលរដ្ឋ​របស់​ខ្លួន​បាត់​១៣១​នាក់ មិន​ទាន់​រកឃើញ​បន្ថែម​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×