Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​២​នាក់ រួម​ទាំង​គ្រឿងញៀន និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន ស្រុក​ភ្នំស្រួច បង្ក្រាបបាន​

spot_img

​កំពង់ស្ពឺ​ ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រៃ​ច្រេស ឃុំ​អូរ ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ រួម​ទាំង​គ្រឿងញៀន និង​វត្ថុតាង​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ វរសេនីយ៍ត្រី យស ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​ស្រុក​ភ្នំស្រួច និង​ដោយ​មាន​ការសម្របសម្រួល ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន រក្សាទុក ក្នុង​នោះ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​មាន​ឈ្មោះ​ដូច ទី​១-​ឈ្មោះ ប៉ែត ង៉ែត ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មុខ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ ខាងលើ ទី​២-​ឈ្មោះ គឹម ហាន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ផ្សារ​តា​ឡាត់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។ ក្នុង​ប្រត្តិបត្តិ​ការណ៍ក​ម្លាំង​បាន​ដកហូត​វត្ថុតាង​និង​សម្ភារៈ​រួមមាន ​៖ ​ថ្នាំ​ម៉ា​ទឹកកក ចំនួន​២​កញ្ចប់ ស្មើ​១,០២​ក្រាម​,​ជញ្ជីង​ថ្លឹង​ថ្នាំ​១,​កន្ទោង​ជក់​ថ្នាំ​២,​កន្ត្រៃ​១,​ម៉ូតូ ១​គ្រឿង​ម៉ាក​ស្មាស​ពណ៌​ខ្មៅ​អត់​មាន ស្លាក​លេខ​,​ប្រាក់​រៀល​ចំនួន​៦៥​ម៉ឺន​រៀល​,​ប្រាក់​ដុល្លារ ២៣ ដុល្លារ ។​

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង សម្ភារៈ​ទាំងអស់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី ច្បាប់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×