Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ទៅ​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ពិត​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ បន្ទាប់​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​បង្ហោះ​សារ​ទៅ​កាន់​ជនរួមជាតិ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព ទៅ​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ពិត​នៅ​កម្ពុជា​។​

នៅលើ​ទំព័រ​ហ្វេ​សប៊ុក នៅ​រសៀល​ថ្ងៃ​នេះ សម្តេច​តេជោ ហ៊ុន សែន​បាន​ថ្លែងថា​៖ យោងតាម​របាយការណ៍​ប្រកាស​លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​បាន​ប្រពឹត្តទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នេះ គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន ៨២,៨៩% នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​​សរុប​ចំនួន ៨.៣៨០.២១៧ ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត នៅ​ការិយាល័យ​បោះឆ្នោត​ទាំងអស់​ចំនួន ២២.៩៦៧​។ សូម​អរគុណ​បងប្អូន កូនក្មួយ ជនរួមជាតិ​ទាំងអស់​ដែល បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ដ៏​ច្រើន​លើសលប់​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា លេខ​២០ ដែលមាន​ចំនួន​រហូត​ដល់ ៤.៨៧៥.១៨៩ សំឡេង​។ បងប្អូន​ជន​រួមជាតិ​ពិតជា​បាន​ចូលរួម​យ៉ាង​សស្រោកសស្រាំ​ជាមួយ​ទឹកមុខ​ញញឹម​ញញែម ក្នុង​ផ្លូវ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​ពិសេស​​បងប្អូន​កូនក្មួយ​បាន​ប្រើប្រាស់​សិទ្ធិ​របស់​បងប្អូន ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×