Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភូមិ​មួយ​នៅ​ប្រទេស​បារាំង​មិន​យកពន្ធ​ពី​ប្រជាជន​…​ព្រោះ​តែមាន​ពេក​

spot_img

​ភូមិ​មួយ​នៅ​ប្រទេស​បារាំង បានសម្រេច​ចិ​ត្ដ​ផ្អាក​ការប្រមូល​ពន្ធ​ពី​ពលរដ្ឋ ព្រោះតែ​រដ្ឋអំណាច​តំបន់​ពិនិត្យឃើញថា​មាន​លុយ​ច្រើនពេក​ហើយ​ក្នុង​ថវិកា​។​

​ភូមិ​Le Perthus ស្ថិតនៅ​ចន្លោះ​ព្រំដែន​បារាំង​និង​អេ​ស្ប៉ា​ញ​ប្រមូលបាន​ពន្ធ​ជា​៩៩០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ពី​បណ្ដា​ទីតាំង​ចត​រថយន្ដ​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ដ​ទៅកាន់​ប្រទេសជិតខាង​។​

​ភូមិ Le Perthus ប្រភព​ចំណូល​ច្រើន​ស្រប​នឹង​ពុំមាន​តម្រូវ​ការចំណាយ ជាហេតុ​ធ្វើឱ្យ​រដ្ឋការ​តំបន់​នៅសល់​លុយ​១,៧​សែន​ដុល្លារ​ក្នុង​ថវិកា​។​

​ក្នុង​ឆ្នាំ​២០១៧ រដ្ឋការ​ភូមិ​នេះ​បាន​ចំណាយ​៥៨៥០​ដុល្លារ​ក្នុង​ថវិកា​ទម្លាក់​ចុះ​៣១៦០០០​ដុល្លារ​សម្រាប់​សំណង់​សាធារណៈ​។​

​មេដឹកនាំ​ការិយាល័យ​សវនាការ​ក្នុង​តំបន់ Andre Pezziardi ឱ្យដឹងថា យើងខ្ញុំ​ទាំងអស់គ្នា​គិតថា​ពន្ធ​ក្នុងភូមិ​គប្បី​ទម្លាក់​ចុះ​ស្មើនឹង​សូន្យ​។​

​ទោះយ៉ាងណា​កម្រិត​នេះ​ពុំ​ទទួលបាន​ការយល់ព្រម​ពី​ប្រធានភូមិ​និង​អនុ​ប្រភូ​មិ​ឡើយ ព្រោះ​ពួកគាត់​មិនមែន​មិន​យល់ថា​ការលើកឡើង​នោះ​ចំពោះ​បច្ចុប្បន្ន​ត្រូវ ប៉ុន្ដែ​ក្នុង​អនាគត​វែងឆ្ងាយ​ទាមទារ​ត្រូវ​សាងសង់​បន្ដ​សាលា​មត្ដេយ្យ​និង​មន្ទីរ​ព្យេ​បង្អែក បណ្ណាល័យ​…៕

សូយន

spot_img
×