Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាក្រក់មែន​! ម្ចាស់​វាយ​ធ្វើបាប​ឆ្កែ​ខ្លួន​នៅ​ទីសាធារណៈយ៉ាង​ព្រៃ​ផ្សៃ​ គំរាម​ដើម្បី​ទទួលបាន «​លុយ​លោះ​» ពី​អ្នក​ស្រលាញ់​សត្វ (​វីដេអូ​)

spot_img

​បុរស​ម្នាក់​បាន​កំពុង​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង ចំពោះ​ទង្វើ​ដ៏​កំណាច​កំពុង​ធ្វើបាប​សត្វ​ឆ្កែ​ដែល​គ្មាន​ការការពារ​របស់គាត់ ដើម្បី​ទទួលបាន​លុយ​ពី​អ្នក​ដែល​ស្រលាញ់​អាណិត​សត្វ ។

​នៅក្នុង​វីដេអូ​ដ៏​រន្ធត់ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​អត់​ពាក់អាវ​ម្នាក់ មកពី Jilin ប្រទេស​ចិន បាន​កំពុង​ប្រើប្រាស់​ដំបង​វាយ​ដុំ និង​ទាត់​ធាក់​លើ​សត្វ​ឆ្កែ​ចិញ្ចឹម​របស់គាត់ ដែល​ត្រូវបាន​ចងភ្ជាប់​នឹង​បង្គោល ។​

​សម្រែក​ដ៏​ឈឺចាប់​របស់​ឆ្កែ បាន​ទាក់ទាញ​ក្តី​អាណិតអាសូរ ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន ដែល​បាន​ព្យាយាម​បញ្ឈប់​សកម្ម​ធ្វើបាប​សត្វ របស់​ម្ចាស់​ចិត្ត​ព្រៃផ្សៃ​រូបនេះ ។​

​ទោះយ៉ាងណា បុរស​រូបនេះ​បាន​បដិសេធ​បញ្ឈប់​សកម្មភាព​នេះ និង​និយាយថា​៖ «​ខ្ញុំ​អាច​នឹង​សម្លាប់​ឆ្កែ​នេះ​, ព្រោះ​តម្លៃ​របស់​វា​កាន់តែ​យ៉ាប់​ទៅៗ​ហើយ​» ។​

​អ្នក​ស្រលាញ់​សត្វ​ម្នាក់ ដែល​បញ្ជាក់​ឈ្មោះ Niu បាន​និយាយថា នេះ​គឺជា​គោលបំណង​មួយផ្នែក ដែល​កំពុង​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​ខកចិត្ត​យ៉ាងខ្លាំង ។​

Niu បាន​ពន្យល់ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​បុរស​រូបនេះ​បាន​វាយ​ធ្វើបាប​សត្វ​ឆ្កែ​១​ក្បាល​នេះ និង​បាន​អះអាងថា គាត់​កំពុង​សម្លាប់​សម្លាប់​វា ដើម្បី​ទទួលបាន​អ្នក​ស្រលាញ់​សត្វ​ដូច​នាង ចំណាយលុយ​មួយចំនួន ដើម្បី​ទិញ​វាពី​គាត់ ។​

Niu ទន់​ចិត្ត​ទៅនឹង​គ្រោងការណ៍​នេះ និង​បាន​ចំណាយលុយ ៣,៥០០ យ័ន (​ជាង ៥០០ ដុល្លារ​) ដើម្បី​ទិញ​សត្វ​ឆ្កែ​រងគ្រោះ​នេះ ។​

​នាង​ក៏បាន​ដឹង​ច្បាស់​ថា ការចំណាយ​លុយ​លោះ​បែបនេះ នឹង​គ្រាន់តែ​ជា​ទង្វើ​លើកទឹកចិត្ត​បុរស​ចិត្ត​បិសាច​រូបនេះ បន្តធ្វើ​បាប​សត្វ​បន្ថែមទៀត ។ ទោះយ៉ាងណា នាង​បាន​ពន្យល់ថា នាង​ពុំ​អាច​ទ្រាំ​មើល​សត្វ​ឆ្កែ​រង​ការឈឺចាប់ ដោយ​ពុំ​បានធ្វើ​អ្វី​ដើម្បី​បញ្ឈប់​ទង្វើ​ព្រៃផ្សៃ​នេះ ។​

​សត្វ​ឆ្កែ​ដ៏​ធំ​នេះ ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ពេទ្យសត្វ ។ សំណាង​ណាស់ ដែល​វា​ពុំ​ទទួល​របួស​ធ្ងន់ធ្ងរ ហើយ​ឥឡូវនេះ វា​កំពុង​ត្រូវបាន​ព្យាបាល​ដោយ​ម្ចាស់​ថ្មី​របស់​វា​យ៉ាង​យកចិត្តទុកដាក់​បំផុត ។​

​ទន្ទឹមនេះ​ផងដែរ មនុស្ស​ជាច្រើន​ក៏បាន​កំពុង​អំពាវនាវ​ប៉ូលីស ចាប់ខ្លួន​បុរស​រូបនេះ ដើម្បី​គាត់​ឈប់​ប្រព្រឹត្ត​ទង្វើ​ធ្វើ​ទុក្ខទោស​លើ​សត្វ​បែបនេះ​តទៅទៀត ៕ ឧ​ត្ត​ម (worldwideweirdnews)​

spot_img
×