Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​អារ៉ាប់​ម្នាក់ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក ៦​ឆ្នាំ និង​វាយ ១០០០​ខ្សែតី ដោយសារ​ផ្ញើ​សារ ពេល​កំពុង​បើកបរ​

spot_img

​ស្ត្រី​ជនជាតិ​អារ៉ាប់​ម្នាក់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ៦​ឆ្នាំ និង​វាយ​ចំនួន ១០០០​ខ្សែតី ដោយសារ​តែ​ធ្វើ​ការផ្ញើ​សារ​តាម​ទូរស័ព្ទ​ខណៈពេល​កំពុង​បើកបរ​រថយន្ត​។​

​ស្ត្រី​វ័យ ២៨​ឆ្នាំ​ខាង​លើ ដែល​មាន​ចិត្ត​មិន​នឹងនរ បានធ្វើការ​ផ្ញើ​សារ​តាម​ទូរស័ព្ទដៃ​របស់​នាង នៅពេល​កំពុង​បើកបរ ហើយ​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ចរាច​រណ៍ជា​មួ​យ​នឹង​សមាជិកគ្រួសារ​រាជវង្ស​​ម្នាក់ ដែល​មិន​ត្រូវបាន​គេ​បញ្ចេញ​ឈ្មោះ​។​

​ចៅក្រម Al-Manar ធ្វើការ​ពន្យល់​នៅក្នុង​សវន​ការ​ដូច្នេះ​ថា បើទោះជា​គ្មាន​នរណា​ម្នាក់​រងរបួស​​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក៏ដោយ ពួក​យើង​ត្រូវ​បញ្ជូន​សារ​ដ៏​តឹងរ៉ឹង​នេះ ទៅ​ដល់​ស្ត្រី​អ្នកបើកបរ​​ទាំងអស់ នៅក្នុង​ប្រទេស​អារ៉ាប់​។​

​លោក​បញ្ជាក់ថា វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី ដែល​ត្រូវ​យល់​ឲ្យ​ច្បាស់​ថា នៅ​ពេល​ពួកគេ​បើក​ដោយ​ខួរក្បាល​មិន​នឹងនរ វា​ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ទៅ​ដល់​អ្នកដទៃ​​ព្រម​ទាំង​ខ្លួន​ពួកគេ​ផង​ដែរ នៅលើ​ដងផ្លូវ​៕ សុភ័ក្ត្រ​

​ប្រភព​៖ World News Daily Report​

spot_img
×