Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! គូស្នេហ៍​វ័យក្មេង​១​គូ​ត្រូវគេ​តាម​បាញ់សម្លាប់​នៅ​ចំពោះមុខ​ភ្ញៀវទេសចរ​កុះករ សមត្ថកិច្ច​សង្ស័យ​ស្នេហា​ត្រីកោណ​

spot_img

​គូស្នេហ៍​វ័យក្មេង​១​គូ ត្រូវបាន​គេ​បាញ់សម្លាប់​យ៉ាង​ឃោរឃៅ ស្ថិតនៅ​ចំពោះមុខ​ភ្ញៀវទេសចរ​រាប់សិប​នាក់ ទាំង​កណ្តាលថ្ងៃត្រង់ នៅមុខ​កន្លែង​ទាក់ទាញ​ទេសចរ​ក្នុង​តំបន់ភ្នំ​ព្រះពុទ្ធរូប ក្នុងប្រទេស​ថៃ ។​

​គូស្នេហ៍​នេះ​ដែល​បាន​ដេកស្លាប់​ក្បែរ​គ្នា កាលពី​ថ្ងៃអាទិត្យ ត្រូវបាន​គេ​ស្គាល់​ថា ខាង​ស្រី​មានឈ្មោះ Paweena Nameuangrak អាយុ ២០ ឆ្នាំ និង​ខាង​ប្រុស​ឈ្មោះ Anantachai Jaritram អាយុ ២១ ឆ្នាំ ។​

Paweena បាន​រង​ការបាញ់ប្រហារ​ចំនួន ៤ គ្រាប់ ដោយ​គ្រាប់កាំភ្លើង 9mm ខណៈ​មិត្ត​ប្រុស​របស់​នាង​ត្រូវ ៣ គ្រាប់ ។ ប៉ូលីស​បាន​រកឃើញ​សំបក​គ្រាប់ ៦ គ្រាប់ និង​ឈាម​យ៉ាងច្រើន​របស់​ជនរ​ង​គ្រោះ​ទាំងពីរ​នៅ​កន្លែងកើតហេតុ ។​

​សាកសព​គូស្នេហ៍​នេះ​បាន​ដេក​នៅជាប់​រថយន្ត Toyota Innova ដែល​ពួកគេ និង​មិត្តភក្តិ​២​នាក់​ទៀត បាន​ជួល​ក្នុង​រយៈពេល​១​ថ្ងៃ ពី​សណ្ឋាគារ​មួយ ដែល​ពួកគេ​កំពុងស្នាក់នៅ​ក្នុង​ភាគខាងត្បូង​ទីក្រុង Pattaya ។​

​មិត្តភក្តិ​២​នាក់​របស់​ពួកគេ​មានឈ្មោះ Worathep Masoongngern អាយុ ២០ ឆ្នាំ និង Sayan Sreesuk ៤៣ ឆ្នាំ ពុំ​រងរបួស​នោះទេ ។​

​តៃកុង​រថយន្ត​ឈ្មោះ Noppadol Bunsamer អាយុ ៣៣ ឆ្នាំ បាន​និយាយថា ភ្ញៀវទេសចរ​ទាំងនោះ បាន​ជួល​គាត់​បើករថយន្ត​ដឹក​ពួកគេ​ដើរ​ក​ម្សា​ន​ជុំវិញ​តំបន់​ទាក់ទាញ​ទេសចរ​ក្នុង​ទីក្រុង Pattaya ។ លោក Noppadol បន្តថា នៅពេល​គូស្នេហ៍​រងគ្រោះ គ្រាន់តែ​ចុះ​ពី​រថយន្ត ដើម្បី​ញ៉ាំ​ទឹក ស្រាប់តែ​ស្នូរ​កាំភ្លើង​បាន​ផ្ទុះឡើង​តែម្តង ។ ខណៈពេល​នោះ គាត់​បាន​ក្រាប​ក្នុង​កៅអី​បើកបរ​ទាំង​ភ័យខ្លាច​បំផុត ។ ភ្ញៀវទេសចរ​រាប់សិប​នាក់​បាន​រត់​ស្រែក​ទាំង​ព្រលឹងចុងសក់ និង​លាក់ខ្លួន​នៅ​ខាងក្រោយ​រថយន្ត ហើយ​របស់របរ​ដទៃ​បាន​ខ្ចាត់ខ្ចាយ​ពី​ការបាញ់ប្រហារ​នេះ ។​

​មិត្តភក្តិ​រួម​ដំណើរ​របស់​អ្នក​ទាំងពីរ​ឈ្មោះ Worathep និយាយថា គូ​សេ្ន​ហ៍​នេះ​ស្រលាញ់​ធ្វើ​សង្សារ​នឹង​គ្នា​តាំងពី​នៅ​រៀន​វិទ្យាល័យ​មក​ម្លេះ ។ ពួកគេ​ទាំងពី​ដែលមាន​ស្រុកកំណើត​រស់​នៅ​ខាងក្រៅ​តំបន់ Pattaya បានធ្វើ​សង្សារ​នឹង​គ្នា​អស់​រយៈពេល ១០ ឆ្នាំ ហើយ ។ ពួកគេ​បានសម្រេច​ចិត្ត​ទៅកាន់ Pattaya ដើម្បី​ប្រារព្ធ​ខួបកំណើត Paweena កាលពី​ថ្ងៃអាទិត្យ និង​ឆ្លៀតឱកាស​សម្រាប់​ដំណើរ​ក​ម្សា​ន​៤​ថ្ងៃ​នៅ​ចុង​សប្តាហ៍ ។ គាត់​បាន​និយាយថា មាន​បុរសៗ​ជាច្រើន​បាន​ចាប់អារម្មណ៍​នឹង Paweena យ៉ាងខ្លាំង ព្រោះថា​នាង​ជា​នារី​ស្រស់ស្អាត​ដ៏​ទាក់ទាញ​ម្នាក់​ផងដែរ ។​

​ប៉ូលីស​បាន​សង្ស័យថា ករណីនេះ​បានកើត​ឡើងជា​រឿង​ស្នេហា​ត្រីកោណ និង​កំពុង​តាម​ស្វែងរក​អ្នកបើកបរ​រថយន្ត Honda CRV ពាក់​ស្លាក​លេខ ก (gor) 5195 , ដែល​គេ​ជឿថា​អំពើ​បាញ់ប្រហារ​បានកើត​ចេញ​ពី​រថយន្ត​នេះ​តែម្តង ។ ប៉ូលីស​ក៏បាន​ស្នើ​សមាជិក​សហគមន៍​ក្នុង​តំបន់ ជួយ​តាមដាន​រថយន្ត​នេះ ប៉ុន្តែ ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​អ្នកបើកបរ​ត្រូវបាន​ចាត់ទុកថា​មាន​អាវុធ និង​អាច​បង្ក​គ្រោះថ្នាក់ ៕ ឧ​ត្ត​ម (pattayaone, news.tnews)​

spot_img
×