Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង និង​ការ​កកស្ទូះ​លូ ឬ​អូរ​បង្ហូរទឹក​បង្ក​ផលវិបាក​ដល់​អ្នក​ក្រុង​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ជិត​អង្គការ​ម្លប់​តាប៉ាង ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ត្អូញត្អែរ​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​អូរ​បង្ហូរទឹក ព្រោះ​មិន​មាន​ស្ពាន​ឆ្លងកាត់​នោះទេ​។​

ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ជួយ​សង់ស្ពាន​ឈើ​តូច​មួយ​ជូន​ពួកគាត់ ដើម្បី​អាច​ដើរ​ឆ្លង​អូរ​បង្ហូរទឹក ឲ្យមាន​ភាពងាយស្រួល​។​

​ប្រជាពលរដ្ឋ អះអាងថា បច្ចុប្បន្ន​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ បាន​ប្រើប្រាស់​បន្ទះក្តារ​ឈើ​តូច​មួយ សម្រាប់​ដើរ​ឆ្លង​អូរ ដែល​មាន​ជម្រៅ​ជ្រៅ ចេញ​ចូល​ក្នុង​ភូមិដ្ឋាន​របស់ខ្លួន​។​

ក្រុម​ប្រជាពលរដ្ឋ រស់នៅ​តំបន់​នោះ បាន​បន្តថា នៅ​រដូវប្រាំង​មិន​ចោទ​ជា​បញ្ហា​ទេ ប៉ុន្តែ​នៅ​រដូវវស្សា ជា​ពិសេស​ពេល​មាន​ជំនន់​ទឹកភ្លៀង ជន់​ឡើង​ម្តងៗ គឺ​ទឹក​បាន​លិច​បន្ទះក្តារ សម្រាប់​ដើរ​ឆ្លង​អូរ ហើយ​សិស្សានុសិស្ស ដែល​ចេញ ចូល​ទៅ​សាលារៀន ក៏​ត្រូវ​រង់ចាំ​ទឹក​ស្រ​ក ឬ​ក៏​ចាំបាច់​ត្រូវ​មាន​មនុស្ស​ចាស់​នាំ​ដើរ​ឆ្លង​អូរ​បង្ហូរទឹក​នោះ​ទើប​អាច​ឆ្លង​បាន​។​

​ភ្លាមៗ បន្ទាប់ពី​ទទួល​បស​ន​ដំណឹង​ខាងលើនេះ ឯកឧត្តម យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ឯកឧត្តម​នឹង​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​កង្វល់ របស់​ប្រជាពលរដ្ឋ​ខាងលើ​ជាបន្ទាន់ នៅ​រសៀល​ថ្ងៃ​អង្គារ៍​នេះ ដើម្បី​ឈាន​ទៅ​រិះរក​វិធី ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ អាច​មាន​ស្ពាន​ប្រកបដោយ​សុវត្ថិភាព សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​អូរ​បង្ហូរទឹក មាន​ភាពងាយស្រួល​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខនេះ​៕ ដែន សីមា​

 

spot_img
×