Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ស្រុតចុះ​។ កប្បី​ប្រយ័ត្នប្រយែង​ចំពោះ​រាល់​ទង្វើ​ពាក្យ​សម្តី​របស់​ខ្លួន​ដើម្បី​គេច​រួច​ពី​កំហុសឆ្គង​។ ពុំមែន​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ចាយ​ទុន​រកស៊ី​ទេ ហើយ​ក៏​ត្រូវ​ប្រយ័ត្ន​ទប់ចិត្ត​ពុំ​មាន​នឹង​គេ​បបួល​។ និយាយស្តី​ត្រូវ​ប្រយ័ត្ន ព្រោះ​វា​អាច​រំខាន​ដល់​អ្នកដទៃ​។ ទិស​ល្អ ៖ ខាងលិច ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​ល្អ ៖ លឿង​។ អ្នក​ជួយ​យក​អាសា ៖ រោង​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ធ្លាក់ចុះ​។ កុំ​ប្រញាប់​សម្រេច​គ្រប់​កិច្ចការ​ទាំងអស់ ព្រោះ​អ្នក​ងាយ​ប្រទះ​នឹង​កំហុសឆ្គង ឬ​មាន​កំហុស​ទៅលើ​អ្នក​ដទៃ​។ ចំណូល​ពុំ​កើនឡើង ហើយក៏​ពុំ​មែន​ជា​ឱកាស​ត្រូវ​ដាក់ទុន​រក​ស៊ី​ដែរ​។ ទំនាក់ទំនង​មាន​ភាពរអាក់រអួល​។ ទិស​ល្អ ៖ អាគ្នេយ៍ ប្រយ័ត្ន​ទិស ៖ ពាយ័ព្យ​។ ពណ៌​ល្អ ៖ ស្លាប​កំភេម​។ អ្នក​ជួយ​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ គ្រប់​យ៉ាង​ងាយ​សម្រេចបាន​។ ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ដាក់ទុន​រកស៊ី ចំណូល​មាន​ការកើនឡើង​។ ទំនាក់ទំនង​គាប់​ប្រសើរ​ណាស់​។ ទិស​ល្អ​គឺ​ខាងជើង​ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ គឺ​ស្លាបកំភេម​។ អ្នក​ជួយ​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់​។ ជា​ឱកាស​ល្អ​សម្រាប់​អ្នក​កសាង​របត់​ការងារ​។ វា​ជា​ពេល​ដែល​សមស្រប​សម្រាប់​មុខរបរ​គ្រប់យ៉ាង​។ អ្នក​ពុំទាន់​មានគូស្រករ​វា​ជា​វេលា​អ្នក​អាច​ជួប​និង​ជ្រើសរើស​បាន​។ ទិស​ល្អ​គឺ និរតី ប្រយ័ត្ន​ទិសអាគ្នេយ៍​។ អ្នក​ជួយ​យក​អាសា ឆ្នាំ​មមែ​៕

​ឆ្នាំ​រោង ៖ រាសី​ល្អ​។ ជា​ឱកាស​សម្រាប់​អ្នក​ពង្រីក​មុខ​ជំនួញ​ថ្មី​។ គប្បី​រូតរះ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូ និង​នាំ​លាភ​ចូល​។ មនោសញ្ចេតនា​មាន​ភាពល្អូកល្អឺន​។ ទិស​ល្អ ៖ ខាងត្បូង ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​ជួយ​យក​អាសា គឺ​ឆ្នាំរកា​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ធ្លាក់ចុះ​។ កុំ​ចចេស​រឹងរូស​ពេក គប្បី​ទន់ភ្លន់​ចេះ​បត់បែន​។ ប្រយ័ត្ន​កើតមាន​ជម្លោះ​នៅ​ថ្ងៃនេះ ប្រយ័ត្ន​ខាត​បង់ទ្រព្យ លាភ​។ ទិស​ល្អ ទិស​ខាងត្បូង ប្រយ័ត្ន​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំ​មមី ៖ រាសី​ល្អ​មធ្យម​។ ភាពជោគជ័យ​ស្ថិត​លើ​ដៃគូ​របស់​អ្នក ហេតុនេះ​គប្បី​សាង​ទំនាក់ទំនង​ទាំងឡាយ​ឲ្យបាន​ល្អ​។ ជា​ថ្ងៃ​អ្នក​មាន​ឱកាស​ទទួលបាន​វត្ថុ​មានតម្លៃ​។ ទិស​ល្អ អាគ្នេយ៍ ប្រយ័ត្ន​ទិស​ខាងជើង​។ ពណ៌​ល្អ ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំ​មមែ ៖ រាសី​ល្អ​មធ្យម​។ កុំឲ្យ​អ្នក​ដទៃ​សម្រេច​ជួស​ខ្លួន ត្រូវ​ម្ចាស់​ការជឿជាក់​លើ​ខ្លួនឯង​។ ជា​ពេល​អ្នក​អាច​ផ្សងព្រេង​បណ្តាក់​ទុក​រកស៊ី​បាន ប៉ុន្តែ​ពុំ​ត្រូវ​លោភលន់​ហួសហេតុ​ទេ​។ សាច់ញាតិ​គ្រួសារ​ជា​កត្តា​ជួយ​ជំរុញ​អ្នក​។ ទិស​ល្អ ៖ ខាងកើត ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​ល្អ ផ្ទៃមេឃ​, បៃតង​។ អ្នក​ជួយ​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំ​វក​៖ រាសី​ធ្លាក់ចុះ​។ ប្រយ័ត្ន​ភាព​មួម៉ៅ​ក្នុង​ចិត្ត​អន្តរាយ​ដល់​ការងារ និង​ការប៉ះទង្គិច​ជាមួយ​អ្នក​ដទៃ នាំ​ឲ្យ​ខាតប្រយោជន៍​។ រឿង​តូច​១​ប្រយ័ត្ន​ក្លាយជា​រឿង​ធំ​។ ទិស​ល្អ​គឺ​អាគ្នេយ៍ ប្រយ័ត្ន​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ខ្មៅ ខៀវ​។ អ្នក​ជួយ​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំ​រកា ៖ រាសី​ល្អ​មធ្យម​។ អ្នក​នឹង​ទទួលបាន​ផល​ល្អ ព្រោះ​កិច្ចការ​សហការ​ជាមួយ​អ្នក​រួម​អាជីព​។ វា​ជា​ឱកាស​សម្រាប់​ការចាយ​ទុន​រកស៊ី តែ​កុំ​លោភលន់​ឲ្យសោះ ដើម្បី​សាង​ទំនាក់ទំនង​ថ្មី ទុក​សម្រាប់​ថ្ងៃ​ក្រោយ​។ ទិស​ល្អ​ទិស​អាគ្នេយ៍ ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​ល្អ​គឺ​ពណ៌​ទឹកដោះគោ​។ អ្នក​ជួយ​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ គប្បី​ប្រឹងប្រែង​រៀនសូត្រ ចាប់​យក​ចំណេះដឹង​សម្រាប់​ការរីកចម្រើន​ថ្ងៃមុខ​។ ទ្រព្យ​បានមក​គោះ​ទ្វារ​ផ្ទះ​អ្នក​។ ប្រឹងប្រែង​រក្សា​ស្ថានភាព​ប្រក្រតី​បច្ចុប្បន្ន​។ ទិស​ល្អ​ខាងត្បូង ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ​ក្រហម​។ អ្នក​ជួយ​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ រាសី​ធ្លាក់ចុះ​។ ត្រូវ​ប្រយ័ត្ន​មាន​មនុស្ស​ទុច្ចរិត​នៅក្បែរ​ប៉ុនប៉ង​បៀតបៀន​។ ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​រក្សាទ្រព្យ​កុំឲ្យ​ធ្វេសប្រហែស​ពុំនោះសោត​មានការខាត​បង់​។ ការងារ​ក៏​ពុំ​រលូន ហើយ​ប្រយ័ត្ន​ឧបស័គ្គ​ក្នុង​រឿង​មនោសញ្ចេតនា​។ ទិស​ល្អ​ខាងលិច ប្រយ័ត្ន​ទិស​អ​គ្នេយ៍​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕​

spot_img
×