Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី មូ​ហ្គា​បេ នៅតែ​ក្រាញ​អំណាច ទោះបី​មាន​សម្ពាធ​ខ្លាំង​ឲ្យ​លោក​ចុះចេញ

spot_img

ប្រធានាធិបតី​ប្រទេស​ស៊ីម​បា​វ៉េ លោក រ៉ូបឺត មូ​ហ្គា​បេ (Robert Mugabe) ប្រកាស​ថា​ចង់​បន្ត​កាន់​អំណាច​មួយ​រយៈ​ទៀត ទោះបីជា​មាន​សម្ពាធ​ខ្លាំង​ពី​បក្ស​របស់​ខ្លួន ដែល​បាន​ជំរុញ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី ២០​នេះ​។​

​ថ្លែង​នៅក្នុង​ទូរទស្សន៍ លោក មូ​ហ្គា​បេបា​ននិយាយថា លោក​នឹង​ចូលរួម​ធ្វើជា​អធិបតីភាព​សមាជ​បក្ស​កាន់អំណាច នៅក្នុង​ខែ​ធ្នូ​ខាងមុខ​។​

​គណបក្សកាន់អំណាច Zanu-PF កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បណ្តេញ​លោក មូ​ហ្គា​បេ ចេញពី​តំណែង​ប្រធាន​បក្ស និង​ទុក​ពេល​ឲ្យ​លោក​មិន​ដល់ ២៤​ម៉ោង ដើម្បី​ឲ្យ​លោក​ចុះចេញ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ទទួល​រង​ការចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​។​

​ការ​ក្តាប់​អំណ​ច​របស់លោក មូ​ហ្គា​បេ មាន​សភាព​កាន់តែ​ខ្សោយ ចាប់តាំងពី​មាន​ការ​អន្ត​រគ​មន៍​របស់​ក្រុម​យោធា កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ក្រោយ​ពេល​គាត់​ព្យាយាម​រៀបចំ​ប្រពន្ធ​ឲ្យ​ឡើងកាន់តំណែង​ជំនួស​។​

​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីម​បា​វ៉េ​បាន​ផ្ទុះឡើង នៅពេល​មេដឹកនាំ វ័យ ៩៣​ឆ្នាំ​រូប​នេះ បាន​បណ្តេញ​អនុ​ប្រធានាធិបតី គឺ​លោក Emmerson Mnangagwa ចេញពី​តំណែង​មុន​នឹង​ពីរ​សប្តាហ៍ ហើយ​ការបណ្តេញ​នេះ ធ្វើឲ្យ​មេបញ្ជាការ​យោធា​មានការ​ខឹងសម្បា​រ​យ៉ាង​ខ្លាំង ដោយ​ពួកគេ​មើលឃើញថា វា​ជា​ការប៉ុនប៉ង​ដាក់​ឲ្យ​ប្រពន្ធ​លោក​កាន់តំណែង​បន្ត​។​

​ស្ត្រី​ទី​មួយ​របស់​លោក មូ​ហ្គា​បេ គឺ​អ្នកស្រី Grace Mugabe ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត ក៍​ត្រូវបាន​បក្ស​កាន់​អំណាច​បណ្តេញចេញ​ផងដែរ​។​

​កាលពី​ថ្ងៃ​សៅរិ៍​កន្លងទៅ ប្រជាជន​ស៊ីម​បា​វ៉េ​រាប់មឺន​នាក់​បាន​ធ្វើការត​វ៉ាតា​ម​ដងផ្លុវ ប្រឆាំងនឹង​លោកមូ​ហ្គា​បេ​។ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ផងដែរ លោកមូ​ហ្គ​បេបាន​ជួបប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​យោធា​។​

​លោកមូ​ហ្គា​បេ បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ប្រទេស​ស៊ីម​បា​វ៉េ អស់​រយៈពេល​ជិត ៤​ទសវត្ស​ន៍​មកហើយ​៕ សុភ័ក្ត្រ​

spot_img
×