Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ម្នាក់​អះអាងថា ឪពុក​របស់​កូន​នាង​គឺជា​ព្រះ​យេស៊ូ​

spot_img

​​ក្មេងស្រី​អាយុ ១៥​ឆ្នាំ​ម្នាក់ មក​ពី​រដ្ឋ Ohio សហរដ្ឋ​អា​មេ​រិច បាន​ធ្វើ​ការអះអាង​ថា នាង​កំពុង​ពរ​ពោះ​កូន​របស់​ព្រះ​យេស៊ូ ក្រោយ​ពេល​នាង​មាន​ផ្ទៃពោះ ក្នុង​កំឡុង​ពេល​ជួប​ជាមួយនឹង​​ទេវតា​ក្នុងការ​យល់សប្តិ​របស់​នាង​។​

​ក្មេងស្រី​ខាងលើ​មានឈ្មោះ​ថា Latifah Smith-Nabengana ហើយ​នាង​អះអាងថា មាន​ទេវតា​ដែល​​ព្រះ​បញ្ជូន​មក​ឲ្យមក​លេង​ជាមួយ​នាង​កាលពី​ខែកក្កដា ឆ្នាំ ២០១៧ ដែល​ទេវតា​នោះ​បាន​ប្រាប់​នាង​ថា​ ​នាង​ត្រូវបាន​ព្រះ​យេស៊ូ​ជ្រើសរើស​ដើម្បីឲ្យព​រ​ពោះ​កូន​របស់​ព្រះអង្គ​។​

​នាង​បញ្ជាក់​ដូច្នេះ​ថា “​ទេវតា​បាន​ប្រាប់​ខ្ញុំ​ថា គាត់​គឺជា Nephilim ដូច​មនុស្ស​ដែល​គេ​បញ្ជាក់​ក្នុង​​គម្ពី​រ​។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​មាន​សារ​ពី​ព្រះ​យេស៊ូ ហើយ​គាត់​និយាយថា ខ្ញុំ​នឹង​មាន​ផ្ទៃពោះ ហើយ​កូន​នោះ​ជា​កូន​របស់​ព្រះ​យេស៊ូ​”​។​

​ចំណែក​វេជ្ជបណ្ឌិត​ដែល​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​នាង បាន​និយាយថា គាត់​បាន​ដឹង​ពី​គំនិត​របស់​ក្មេងស្រី​នោះ ប៉ុន្តែ​គាត់​មិន​អាច​បញ្ជាក់​ទេ​ថា ការអះអាង​របស់​នាង​ជា​ការពិត​ឬ​យ៉ាងណា​នោះ​ទេ​។​

​វេជ្ជបណ្ឌិត​ខាង​សេរីរៈ​ស្ត្រី បាន​ធ្វើ​ការបញ្ជាក់​ថា ផ្ទៃពោះ​របស់​ក្មេងស្រី​នោះ​មាន​លក្ខណៈ​ធម្មតា​៕ សុភ័ក្ត្រ​

​ប្រភព​៖ World News Daily report​

spot_img
×