Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ចុះសួរសុខទុក្ខ និង​ជំរុញ​ឲ្យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ជូន​ប្រជាពលរដ្ឋ នៅ​សហគមន៍​អណ្តូង ក្រោយ​ការបោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង កាលពី​ព្រឹក​ថ្ងៃទី​៣១ កក្កដា ២០១៨​នេះ បាន​ដឹក​មន្ត្រីរដ្ឋបាល​រាជធានី មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែនដី ខណ្ឌ​ព្រែក​ព្នៅ ចុះសួរសុខទុក្ខ​និង​ជំរុញ ឲ្យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដូចជា ការស្ថាបនា​ផ្លូវ​បេតុង បណ្តាញ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកស្អុយ ក្នុង​មូលដ្ឋាន បណ្តាញ​អគ្គិសនី និង​បង្គោល​ភ្លើង ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អណ្តូង ចំនួន​៥​សហគមន៍ ក្រោយ​ពី​ប្រជាពលរដ្ឋ​បាននាំគ្នា ទៅ​បោះឆ្នោត យ៉ាង​សស្រោកសស្រាំ កាលពី​ថ្ងៃ​២៩ កក្កដា កន្លងមកនេះ​។

​លោក​ឃួង ស្រេង ក្នុងឱកាស​នៃ​ការសួរសុខទុក្ខ​នោះ ក៏​បាន​បើក​ឲ្យ​ដំណើរការឡ​ត៍ដុត​សំរា​មមួយកន្លែង នៅ​សហគមន៍​អណ្តូង ស្ថិតនៅ​ក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​បរិស្ថាន​ល្អ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​នេះ​។ ក្រៅពី​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ស្ថាបនា​លូ ផ្លូវ​បេតុង និង​កា​រតភ្លើង​បំភ្លឺ​សាធារណៈ​ជូន ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​នេះ​។​

​សហគមន៍ ចំនួន​៥​សហគមន៍ ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះសួរសុខទុក្ខ និង​យកចិត្តទុកដាក់​នេះ រួម​មាន​សហគមន៍​អណ្តូង​១ អណ្តូង​២ សណ្តូង​៤ សហគមន៍​អណ្តូង​ថ្មី​រុងរឿង និង​សហគមន៍​សុ​ព័រ ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​ជា​សហគមន៍ ទទួលបាន​ការយកចិត្ត​ទុកដាក់ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កន្លងមក​។​

​ពាក់ព័ន្ធ​នឹង​ការបង្កើត​ឲ្យ ឡ​ត៍ដុត​សំរា​មមួយកន្លែង នៅ​សហគមន៍​អណ្តូង​ថ្មី​រុងរឿង ស្ថិតនៅ​ក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​នេះ បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក​ភោគ សុខ​ខឿន ប្រធានការិយាល័យ​បរិស្ថាន ខណ្ឌ​ព្រែក​ព្នៅ​ថា ឡ​ត៍ដុត​សំរាម​នេះ បាន​បង្កើតឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បរិស្ថាន​ល្អ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​នេះ ដោយ​ក្នុង​១​ថ្ងៃ ឡ​ត៍ដុត​សំរាម​នេះ អាច​ដុត​សំរាម បាន​ប្រមាណ​ពី​១​តោន​ទៅ​៣​តោន ដែល​អាច​ជួយ​ធ្វើ​ឲ្យ​សហគមន៍​ខាងលើ អាច​ដោះស្រាយ​លើ​បញ្ហា​សំរាម​នេះ​បាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​បញ្ចប់​ការសួរសុខទុក្ខ និង​ចុះ​មើល​ពី​ស្ថានភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគម៍ ន​ទាំង​ប៉ុន្មាន​ខាងលើ​ហើយ លោក​ឃួង ស្រេង នូវបាន​បន្តដំណើរ​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​ធ្វើ​ផ្លូវ ធ្វើ​លូ ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងសហគ​មន៍​សំរោង​មានជ័យ ស្ថិតក្នុង​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បន្តទៀត ដោយ​លោក​អភិបាល បាន​ជំរុញ​ឲ្យ​ក្រុមការងារ ដែល​ទទួល​ការស្ថាបនា​ផ្លូវ​និង​លូ​ខាងលើ ស្ថាបនា​ឲ្យបាន​លឿន ដើម្បី​ជួយ​សម្រួល​ការលំបាក ក្នុង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​នេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​សហគមន៍​ខាងលើ ជា​ប្រជាពលរដ្ឋ​ដែល​ត្រូវ បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ជូន​មក​ពី​សហគម​ន៍​មិន​រៀបរយ នៅ​តំបន់​ប៊ូ​ឌី​ញ សំបុ​ក្រចាប ដី​ក្រហម និង​បុរី​កីឡា តាំងពី​អំឡុង​ឆ្នាំ​២០០៦​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​រហូត មកដល់​បច្ចុប្បន្ន សហគមន៍​ទាំងអស់​នោះ ទទួលបាន​ការអភិវឌ្ឍ​រីកចម្រើន ទាំង ផ្លូវ លូ ទឹក ភ្លើង​បំភ្លឺ និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត​៕ ​ដោយ​ ៖ ​កូឡាប​

    

spot_img
×