Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ងាត់ៗ​! ប៉ែន​ចំ​រ៉ុង ចាប់យក​ជំនួញ​ធំ​មួយ​នេះ បន្ថែម​ពីលើ​ការងារ​សិល្បៈ

spot_img

​ថ្មីៗ​នេះ ដោយសារ​សំឡឹង​ឃើញ​ការជួញដូរ​លើ​វិស័យ​អចលនៈទ្រព្យ​មាន​សន្ទុះ​កាន់តែខ្លាំង​ឡើងៗ​នោះ លោក ប៉ែន ចំ​រ៉ុង ដែលជា​ពិធីករ និង​តារា​សម្ដែង​ដ៏​ល្បីឈ្មោះ ក៏បាន​ចាប់យក​របរ​នេះដែរ ខណៈដែល​កន្លងមក​មាន​តារា​សិល្បៈ​ចំនួន​ដូចជា លោក ហេង ប៊ុន​លាភ លោក យុ​ត្ថា​វ៉ា រាន់​នី លោក ព្រាប សុវត្ថិ លោក អ៊ី​ណូ កុំ​ពុង​ជោគជ័យ​នៅក្នុង​របរ​រកស៊ី​មួយ​នេះ ។​

​យើង​បានដឹង​រួចមកហើយ​ថា បច្ចុប្បន្ននេះ លោក ប៉ែន ចំ​រ៉ុង កំពុង​ជោគជ័យ​ខ្លាំង​នៅក្នុង​អាជីព​សិល្បៈ​របស់លោក មិន​ថា​ទាំង​សម្ដែង និង ពិធីករ​នោះទេ ហើយ​ចំនូល​របស់លោក ក៏​អាច​រកបាន​រាប់ពាន់ និង​អាចឈាន​ទៅដល់​ខ្ទង់​ដុល្លារ​ក្នុង​មួយខែៗ ក៏​ថា​បាន ។ ថ្វីបើ​កំពុង​ជោគជ័យ​លើ​វិស័យ​សិល្បៈ​ក៏ពិតមែន ក៏​ប្រុស​សង្ហា​រូបនេះ នៅតែ​ចាប់យក​អាជីព​ពុះ​ដី​ឡូ​តិ៍លក់​មួយ​មុខ​ទៀត ហើយ​នៅក្នុង​ថ្ងៃ​បើក​ពុះ​ឡូ​តិ៍​ដំបូង គេ​ឃើញ​មាន​មិត្ត​សិល្បៈករ​ជាច្រើនរូប​ចូលរួម​ផងដែរ ៕ សាវុធ​

  

spot_img
×