Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេច​ពី​ការងារ​សម្ងំ​លេង​ហ្គេម​នៅ​ផ្ទះ ប្រពន្ធ​ច្រឡំ ស្មានថា​ចោរ​…

spot_img

​កាលពី​ថ្ងៃ​អង្គារ​កន្លងមក ស្ត្រី​ម្នាក់​ត្រកូល​លី បាន​រាយការណ៍​ប្រាប់​ប៉ូលិស ព្រោះ​ឮ​ស្នូរ​ចម្លែក​ក្នុងផ្ទះ ខណៈពេល​ដែល​នាង​ទៅ​ទទួល​កូន​នៅ​សាលា ត្រឡប់មកវិញ ហើយ​សោរ​ផ្ទះ​ចាក់​ពី​ខាងក្នុង រីឯ​ប្តី​របស់​នាង​បាន​ទៅ​ធ្វើការ​តាំងពី​ព្រឹក ពុំ​នឹកស្មានថា … ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្រុង​ចូ​វ​ចូ​វ ខេត្ត​ជឺ​ជាំង ប្រទេស​ចិន ។​

​ទទួលបានរ​បាយ​ការ​ភ្លាម ប៉ូលិស​ក៏​មកដល់ ហើយ​ស្តាប់​នាង​លី​រៀបរាប់ ។ ប៉ុន្តែ​នៅពេល​ពួកគេ​សម្រុកចូល​ដល់​ក្នុងផ្ទះ​ត្រួតពិនិត្យ បែរ​ជា​ឃើញ​ប្តី​របស់​នាង​លី​ត្រកូល Ding កំពុងតែ​ពួន​ក្នុង​ទូរ​ខោអាវ ។​

ប្តី​ញៀន​ហ្គេម​រូបនេះ បាន​ពួន​សម្ងំ​ក្នុង​ទូ​ខោអាវ ព្រោះ​ខ្លាច​… ភរិយា​ស្តីឲ្យ ។​

​ទោះបីជា​ប្រឹង​បកស្រាយ​ហេតុការណ៍​ជាមួយ​ប៉ូលិស និង​ភរិយា​តែ Ding នៅ​តែ​ត្រូវ​ចាប់ខ្លួន ។ ស្វាមី​រូបនេះ​នៅ​ត្រូវបាន​ប៉ូលិស​ទាមទារ​បង្ហាញ​លិខិត​រៀប​អាពាហ៍ពិពាហ៍ ធ្វើជា​ភស្តុតាង​នៃ​ទំនាក់ទំនង​…​ប្តី​ប្រពន្ធ​ថែមទៀត ។​

​ចុងក្រោយ Ding សារភាពថា ខ្លួន​បាន​សម្រេចចិត្ត​ធ្វើ​ពុត​ជា​ឈឺ រួច​សុំ​ច្បាប់​ឈប់​១​ថ្ងៃ បន្ទាប់មក​ក៏​គេច​មក​ផ្ទះ​ដើម្បី​លេង​ហ្គេម ។ គួរ​ឲ្យ​ស្តាយ ដែល​ភរិយា​ខ្លួន ឆាប់​មក​ផ្ទះ​ពេក​! ។ ពេល​ឮ​ស្នូរ​ប្រពន្ធ​នៅ​មាត់ទ្វារ​ក៏​លោត​ចូល​សម្ងំ​ក្នុង​ទូ បំណង​គេច​ពី​ការផ្ទុះ​កំហឹង​របស់​ភរិយា !? ៕ លី​សា​

spot_img
×