Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិន​អំណោយផល​ល្អ មិន​ត្រូវ​ធ្វើ​ឲ្យទៅ​ជា​សំខាន់​នូវ​រឿង​កំប៉ិកកំប៉ុក ។ លុយកាក់ ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា គួរ​មាន​ភាពជឿជាក់​ចំពោះ​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ -​ទោះបី​ការងារ​រវល់​ខ្លាំង​អ្នក​ក៏​គួរ​នឹងនរ​ដើម្បី​បញ្ចៀស​កើត​មាន​កំហុស ។ លុយកាក់ រក្សា​កាបូប​ប្រាក់​ឲ្យ​គត់​ម៉ត់ ។ ក្រែង​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា គួរ​មាន​ភាពទន់ភ្លន់ ផ្អែម​ល្ហែម ចំពោះ​មនុស្ស ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ជាង​មុន​ក្នុង​ការងារ កុំឲ្យ​គេ​មើលស្រាល​មក​លើ​អ្នក ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន តែ​ទន្ទឹម​នោះ ក៏​មាន​រឿង​ត្រូវ​ចំណាយ​ទៅវិញ​គួរសម​ដែរ ។ មនោសញ្ចេតនា គួរ​សកម្ម ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ ស្ថិរភាព​ល្អ ។ លុយកាក់ អាច​ចំណាយ​ប្រាក់​ទិញ​របស់​ខ្លួន​ខ្លួន​ស្រឡាញ់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​រោង ៖ ការងារ កុំឲ្យ​អ្នកដទៃ​អន្តរាគមន៍​ចូល​ជ្រៅ​ក្នុង​កិច្ចការ​ដែល​អ្នក​កំពុង​ធ្វើ ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ទុកដាក់​លុយកាក់ របស់របរ ។ មនោសញ្ចេតនា មិន​បាន​ដូច​បំណង ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ កើនឡើង ជីវភាព​ធូរធារ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​មមី ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ជោគជ័យ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​បណ្តា​ខ្ទង់​វិនិយោគ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​លញ​អ​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ គួរ​មាន​ការ​ផ្ទាស់ប្តូរ​យោបល់​ជាមួយ​អ្នករួមការ​ងារ អំពី​ការងារ​កំពុងដំណើរកា​រ ។ លុយកាក់ ត្រូវ​សកម្ម​ម្ចាស់​ការស្វែងរក​ឱកាស​វិនិយោគ នឹង​ទទួលបាន​ប្រាក់​ចំណេញ​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ម៉ឺងម៉ាត់​ក្នុង​ការងារ កុំ​លេងសើច​ច្រើន នាំឲ្យ​គេ​មើលងាយ ។ លុយកាក់ គួរ​សន្សំសំចៃ​ក្នុង​ការចាយវាយ ព្រោះ​ចំណូល​អាច​មិន​ស្ថិរភាព​។ មនោសញ្ចេតនា មិនល្អ​មានរឿង​រកាំរកូស​នឹង​គ្នាច្រើន ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុន​ពេល​សម្រេច​ចិត្ត ប្រយ័ត្ន​ធ្លាក់​ក្នុង​អន្ទាក់​គូសត្រូវ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការ​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា ងាយ​កើត​មាន​រឿង​អាក់អន់ចិត្ត​គ្នា ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ក្លាហាន ប្រឈមមុខ​នឹង​ការលំបាក ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​កុរ ៖ ការងារ មានឱកាស​ឡើង​តំណែង ។ លុយកាក់​អាច​ចូលរួម​វិនិយោគ​ផ្សារ​ហ៊ុន ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ៕

spot_img
×