Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ក្មេងស្រី​ជំទង់​ដុះ «​អវៈយវៈ​» ២​បន្ថែម​ព្យួរ​នៅ​នឹង​ទ្រូង​រ៉ាំរ៉ៃ​រាប់​ឆ្នាំ ត្រៀម​ហោះហើរ​ទៅកាន់​ថៃ​ហើយ ដើម្បី​វះកាត់​

spot_img

​ក្មេងស្រី​ជំទង់​ម្នាក់​រស់នៅ​ក្នុងប្រទេស​ហ្វីលីពីន ដែល​កើតមក​ជាមួយ​អវៈយវៈ​ដុះ​បន្ថែម​២ ព្យួរ​នឹង​ដងខ្លួន​ជាង​១​ទសវត្សរ៍ នៅពេលនេះ ត្រៀម​ទទួលយក​ការវះកាត់​ហើយ ពី​មន្ទីរពេទ្យ​មួយ​នៅក្នុង​ប្រទេស​ថៃ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​សិស្សសាលា​ម្នាក់​ឈ្មោះ Veronica Cominguez អាយុ ១៤ ឆ្នាំ នេះ ចុងក្រោយ ទទួល​ការវះកាត់ ដើម្បី​យកចេញ​ដៃ​ដុះ​បន្ថែម​២ និង​ម្រាមដៃ​លេចចេញ​ពាក់កណ្តាល ពី​កូនភ្លោះ​(​បញ្ញើក្អែក​) លូតលាស់​ពុំបាន​ត្រឹមត្រូវ ដែល​ព្យួរ​ពី​ទ្រូង​របស់​នាង ។​

Veronica ដែល​រស់នៅក្នុង​ទីក្រុង IIigan ក្នុងប្រទេស​ហ្វីលីពីន កើតមក​ជាមួយ​អវៈយវៈ​២ និង​ការលូតលាស់​ទម្រង់​រាង​ទ្រវែង​មួយ នៅលើ​ទ្រូង និង​ពោះ​របស់​នាង ។​

​នាង​ត្រូវបាន​គេ​ឲ្យ​ដឹងថា សូម្បី​សម្អាត «​កូនភ្លោះ​» របស់​នាង និង​កាត់​ក្រចកដៃ​ឲ្យ​វា​ទៀតផង ។​

Veronica និយាយថា​៖ «​នៅពេល​ខ្ញុំ​នៅ​តូច ខ្ញុំ​បាន​គិតថា វា​គ្រាន់តែ​ជា​ជើង​ប៉ុណ្ណោះ ។ ប៉ុន្តែ នៅពេល​ខ្ញុំ​ធំ​ឡើង វា​ក៏​ក្លាយ​ជាធំ​បែបនេះ​» ។​

​នាង​និយាយថា ផ្នែក​ទាំងនេះ​ធ្ងន់ ដែល​វា​កំហិត​ចលនា​របស់​នាង និង​ជូន​កាល​លេច​ធ្លាយ​ចេញ​ក្រៅ ។ នាង​បន្ថែមថា​៖ «​វា​តែង​យោង​យោក ហេតុនេះ សម្លៀកបំពាក់​របស់ខ្ញុំ​តែង​ត្រូវ​សើម​» ។​

​គេ​បាន​ឲ្យ​ដឹងថា សភាព​បែបនេះ គឺ​មិន​ងាយស្រួល​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​នាង​ទេ ប៉ុន្តែ ទោះជា​យ៉ាងណា នាង​ជា​ក្មេងស្រី​ឆ្លាត​វៃ និង​មានគំនិត​ចាស់ទុំ​ទៀតផង ។​

​ការិយាល័យ​រដ្ឋាភិបាល​នៅក្នុង​ភូមិ​របស់​នាង ដែល​បានដាក់​នាង​ស្ថិតក្រោម​ប្រព័ន្ធ​គាំពារ​សុខុមាលភាព​របស់ខ្លួន និយាយថា នាង​ត្រូវ​ហោះហើរ​ទៅកាន់​ប្រទេស​ថៃ ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ។​

​វេជ្ជបណ្ឌិត Beda Espineda ដែលជា​គ្រូពេទ្យ​វះកាត់​នៅ​មជ្ឈមណ្ឌល​កុមារ​ហ្វីលីពីន បាន​និយាយថា​៖ «​ភាគច្រើន​នៃ​ករណី​ទាំងនេះ អាច​ត្រូវ​វះកាត់​យកចេញ​បាន ព្រោះថា​ជាទូទៅ រចនាសម្ព័ន្ធ​រាងកាយ​ដែល​ជាប់ទាក់ទង មិន​សំខាន់​ទេ​» ៕ ចន្ទី (correctbae.ng)​

   

spot_img
×