Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់​លុយ​! ស្រាប់តែ​ទទួលបាន​វិញ តាម​បែប​គ្មាន “​អ្នកណា​អាច​គិត​ឃើញ​”!

spot_img

​ចោរ​ម្នាក់​នៅ​អាមេរិក ទើបតែ “​ផ្ញើ​” សង​មកវិញ​នូវ​ទឹកប្រាក់​ដែល​ខ្លួន​បាន​លួច ភ្ជាប់​ជាមួយ​សំបុត្រ​សុំទោស​មិន​ធ្លាប់មាន​! -​នេះ​បើ​តាម UPI ។​

​ជនរងគ្រោះ​គឺ​នាង Susan Mc Nabb ដែល​បាន​ភ្លេច​កាបូប​មាន​លុយ ១៦០ USD នាង​ហាង​មួយ​នៅ Clinton រដ្ឋ Arkansas ។​

​ពេល​នាង​ដឹងថា ខ្លួន​បាន​ភ្លេច ក៏​វិល​មក​វិញ ឃើញ​តែ​កាបូប ចំណែក​លុយ​បាន​បាត់អស់ ។ នាង​ក៏​ទៅប្តឹង​ប៉ូលិស ។​

​ប្រមាណ​ជា ៤ សប្តាហ៍​មុន ប៉ូលិស​បាន​ទូរស័ព្ទឲ្យ McNabb ឲ្យមក​ការិយាល័យ​របស់​ខ្លួន ហើយ​ប្រាប់​ថា មាន​អ្នកណា​នោះ​បាន​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស រួច​បន្សល់​ទុក​ស្រោម​សំបុត​មួយ​មាន​លុយ 160 USD ហើយ​លិខិត​មួយច្បាប់ ។​

​លិខិត​នោះ​សរសេរថា ៖ “​ផ្ញើ​ជូន​ស្ត្រី​ដែល​ភ្លេច​កាបូប​នៅ Walmart… សុំ​លើកលែង​ទោស​ឲ្យ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​បាន​ប្រឹងប្រែង​ដើម្បី​ធ្វើ​ជា​មនុស្ស​ល្អ តែ​ថ្ងៃ​នោះ​ខ្ញុំ​រង​បរាជ័យ​យ៉ាង​អាម៉ាស់​!” ។​

​ប៉ូលិស​ប្រាប់​ថា អ្នក​បន្សល់​ទុក​លិខិត​នេះ ជា​ស្ត្រី​ម្នាក់ ។ McNabb ប្រាប់​ទូរទស្សន៍ KARK-TV ថា ៖ ការប្រែប្រួល​ផ្លូវចិត្ត​របស់​ចោរ​ម្នាក់​នេះ បាន​ផ្តល់​កម្លាំងចិត្ត ជំរុញ​ខ្ញុំ​ឲ្យធ្វើ​សប្បុរសធម៌​ច្រើន​ជាង​មុន ៕ លី​សា​

spot_img
×