Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជន​ណា ដែល​តាំងខ្លួន​ប្រឆាំង​នឹង​ការបោះឆ្នោត គឺ​ពិតប្រាកដ​ប្រឆាំង​នឹង​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​លើកឡើង​ថា បុគ្គល​ណា ក្រុម​ណា ឬ​ជាតិ​សាសន៍​ណា​មួយ ដែល​បាន​តាំងខ្លួន​ជា​អ្នក​ប្រឆាំង​នឹង​ការបោះឆ្នោត ឬ​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ប្រទេស​កម្ពុជា គឺជា​អ្នក​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ និង​កម្ពុជា​ទាំងមូល​។​

​លោក​បាន​អះអាង​ក្នុងណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេស​ប៊ុក​ផ្លូវការ​ថា ការចេញ​ទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​ជាង​៨២​ភាគរយ នៅក្នុង​អាណត្តិ​នេះ គឺជា​សារ នៃ​ការសម្រេចចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ជោគវាសនា​របស់​ខ្លួន​ដោយ​ខ្លួនឯង គឺ​មិន​ញញើត និង​កោតខ្លាច​ចំពោះ​ការដាក់​សម្ពាធ ឬ​ឧបសគ្គ​ទាំងឡាយ​ណា​ដែល​បង្ករ​តាមរយៈ​វិទ្ធង្សនា​បំផ្លាញ​សិទ្ធិ​ម្ចាស់​ស្រុក ឬ​ម្ចាស់​អំណាច​តាម​ការបោះឆ្នោត​សកល​នេះ ។​

​លោក ផៃ ស៊ីផា​ន បាន​បន្តថា លទ្ធផល នៃ​ការបោះឆ្នោត​គឺជា​ការគាំទ្រ និង​ជឿជាក់​ចំពោះ​ការដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព និង​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រួម ដោយឡែក​គឺ​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។ ការ បោះឆ្នោត​សកល​លើក​នេះ​គឺជា​ការបោះឆ្នោត​បង្ហាញ​នូវ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​កម្ពុជា ក៏ដូចជា​កិច្ចការពារ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ឈរ​នៅលើ នីតិរដ្ឋ​ឬ​ច្បាប់​ដែនដី​កម្ពុជា និង​ឆន្ទៈ​របស់​មហាជន​។​

​លោក​បាន​បញ្ជាក់ ថា​៖ ” គោរព​ជម្រាប​ជូន​បណ្ដាញសារព័ត៌មាន និង​ប្រិយមិត្ត​ FBFs ​ចម្លើយ ​របស់​ខ្ញុំតប​នឹង​ប្រតិកម្ម​របស់​បរទេស ដែល​ជា​អតីត​អាណានិគម មកលើ​កម្ពុជា ក៏​ដូចជា​ក្រុម​ដែល​តាំងខ្លួន​ជា​ពូជសាសន៍ ដែល​មាន​ឧត្តមភាព ឬ​ចក្រពត្តិនិយម ដែល​តែងតែ​ជ្រៀតជ្រែក​សម្រេច​ជោគវាសនា ជំនួស​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ចង្អុលដៃ​ប្រឡាក់​ទឹកខ្មៅ ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​ជាង​៨០​ភាគរយ នៅក្នុង​អាណត្តិ​នេះ គឺជា​សារ នៃ​ការសម្រេចចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ជោគវាសនា​របស់​ខ្លួន​ដោយ​ខ្លួនឯង គឺ​មិន​ញញើត និង​កោតខ្លាច​ចំពោះ​ការដាក់​សម្ពាធ​ឬ​ឧបសគ្គ​ទាំងឡាយ​ណា​ដែល​បង្ក​តាមរយៈ​វិទ្ធង្សនា​បំផ្លាញ​សិទ្ធិ​ម្ចាស់​ស្រុក ឬ​ម្ចាស់​អំណាច​តាម​ការបោះឆ្នោត​សកល​នេះ ។ រីឯ​លទ្ធផល នៃ​ការបោះឆ្នោត​គឺជា​ការគាំទ្រ និង​ជឿជាក់​ចំពោះ​ការដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព និង​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រួម ដោយឡែក​គឺ​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។ ការបោះឆ្នោត​សកល​លើក​នេះ​គឺជា​ការបោះឆ្នោត​បង្ហាញ​នូវ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​កម្ពុជា ក៏ដូចជា​កិច្ចការពារ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ឈរ​នៅលើ នីតិរដ្ឋ​ឬ​ច្បាប់​ដែនដី​កម្ពុជា និង​ឆន្ទៈ​របស់​មហាជន​។

បុគ្គល​ណា ក្រុម​ណា ឬ​ប្រជាជាតិ​ណា​រួមទាំង​អង្គការ​អន្ដរជាតិ​នានា តាំងខ្លួន​ប្រឆាំងនឹង​ការបោះ​ឆ្នោត​ឬ​លទ្ធផល នៃ​ការបោះឆ្នោត គឺ​ពិតប្រាកដ​ប្រឆាំង​នឹង​កម្ពុជា​ទាំងមូល​។ សម្ដេច​តេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាល ដែល​នឹង​ប្រសូត្រ​ចេញ​នៅ​រយៈពេល​ដ៏​ខ្លី​ខាង មុខនេះ គឺ​តំណាង​កម្ពុជា​ពិតប្រាកដ និង​តាម​ផ្លូវច្បាប់ ដែល​តម្រូវ​ឱ្យ​បរទេស ទាំង​នៅក្នុង​សកលលោក​ទោះជា​នៅក្នុង​រូបភាព​ណាមួយ​នោះ ក៏ដោយ​ត្រូវតែ​ធ្វើការ​ជាមួយ​ក្នុង​បរិបថ ទំនាក់ទំនង សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​សុទ្ធសាធ​”​។​

​ការលើកឡើង​របស់​អ្នកនាំពាក្យ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន ប្រទេស និង​ក្រុម​ជន​បរទេស​មួយ​ចំនួន បានចេញ​សេចក្តីថ្លែងការណ៍ រិះគន់​ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×