Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិក្ខារ​ជួយ​ឲ្យ​នារីៗ​មិន​មាន​អារម្មណ៍​ឈឺ​នៅពេល​មាន​រដូវ (​វីដេអូ​)

spot_img

​ការឈឺ​ពិបាក​ទ្រាំ​ពេល “​មាន​រដូវ​” អាច​និយាយថា វា​ពិតជា​ធ្វើឲ្យ​នារីៗ មាន​ការធុញទ្រាន់​បំផុត ។ ពិតជា​ស្មាន​ពុំ​ដល់​ថា បញ្ហា​ពិបាក​ដោះស្រាយ “​ចម្បង​” នេះ បែរជា​ត្រូវបាន​ដោះស្រាយ​ដោយ​បរិក្ខារ​តូច​មួយ អាច​ទុក​ក្នុង​ហោប៉ៅ​យ៉ាង​ងាយ ។ វា​ទើប​ត្រូវបាន​ដាក់​លក់​មិនយូរប៉ុន្មាន​មុននេះ​! ។​

Livia គឺជា​ឈ្មោះ​របស់​បរិក្ខារ​ដ៏​អស្ចារ្យ ដែល​រៀបរាប់​ខាងលើ ។ ស្មាន​ពុំ​ដល់​ថា វា​ក្លាយជា​ដំណោះស្រាយ​ដល់​បញ្ហា​របស់​មនុស្ស​… ពាក់កណ្តាល​ពិភពលោក បែរ​ជា​អាច​ទុក​ក្នុង​កន្លែង​ណាមួយ​បាន​យ៉ាង​ងាយ​ដូច្នេះ​សោះ ។​

បរិក្ខារ​នេះ​នឹង​អាច​បញ្ជូន​រលក​អគ្គិសនី​តូចៗ​ទៅ​កាន់​តំបន់​ពោះ របស់​អ្នក​ប្រើ​តាមរយៈ​បន្ទះ​បិទ​តូច​២ ។​

​យន្តការ​នៃ​បរិក្ខារ​នេះ ងាយស្រួល​ណាស់ ។ វា​នឹង​បញ្ជូន​រលក​អគ្គិសនី​ទៅ​កាន់​តំបន់​ពោះ​របស់​អ្នកប្រើប្រាស់​តាមរយៈ​បន្ទះ​បិទ​២ ។ រលក​អគ្គិសនី​នេះ​មាន​ភារៈកិច្ច​ធ្វើឲ្យ​រំញោច​ខួរក្បាល រារាំង​មិនឲ្យ​ទទួលសញ្ញា “​ឈឺ​” ពី​ស្បូន​ទៅកាន់​ប្រព័ន្ធ​សរសៃប្រសាទ ។ តាម​ផលិតករ​នោះ Livia មាន​របប​បញ្ចេញ​រល​ក​អគ្គិសនី ២៤ សម្រាប់​ប្រើ​ជ្រើសរើស តម្រូវ​រាងកាយ​ខ្លួន ។​

​ជាក់ស្តែង Livia ពុំ​បាន​រារាំង មិនឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន -​មូលហេតុ​បង្ក​ការ​ចុកចាប់​ពេល​មាន​រដូវ បាត់បង់​ឬ​ថមថយ​ទេ ប៉ុន្តែ​វា​ធ្វើការ​រាំង​មិន​ឲ្យ​សញ្ញា​ឈឺចាប់​នោះ​ប្រកាសប្រាប់​ដល់ “​ខួរក្បាល​” បាន ។ ដូច្នេះ​ឯង​ទើប​អ្នក​ប្រើ​ពុំ​ដឹងថា​… ឈឺ​នោះ​! ។​

​ម្យ៉ាងទៀត Livia អាច​ប្រើប្រាស់​បាន​ច្រើនដង ដោយ​អ្នក​គ្រាន់តែ​សាក​បញ្ចូល​ថាមពល ហើយ​អាច “​លាក់ទុក​” ក្រោម​ស្រទាប់​អាវ ដោយ​គ្មាន​អ្នកណា​ដឹង ។​

​បរិក្ខារ​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១៤៩ ដុល្លារ ៕ លី​សា​

spot_img
×