Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! មនុស្ស​៤​នាក់​សន្លប់​ស្តូកស្តឹង ដោយសារ​រង​​ឥទ្ធិពល​​​ក្លិន​​ហ្គាស​លេច​ធ្លាយ​ខ្លាំង​ក្នុង​រថយន្ត សំណាង​ត្រូវបាន​ជួយសង្គ្រោះ​ទាន់​

spot_img

​ថៃ​៖ យើង​ធ្លាប់តែ​លឺ​ករណី​ផ្ទុះ​ហ្គាស​បង្ក​ជា​អ​ភី​ភ័យ​ឆាប់ឆេះ​រថយន្ត និង​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ។ ប៉ុន្តែ សម្រាប់​ករណីនេះ​វិញ ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​មនុស្ស​ជាច្រើន​ចាត់ទុកថាជា​សំណាង​ហើយ ដែល​គ្រួសារ​មួយ​មាន​គ្នា​៤​នាក់​នៅតែមាន​ជីវិត​ដោយ​គ្រាន់តែ​សន្លប់ ដោយសារ​ស្រូប​ចូល​ក្លិន​ហ្គាស​លេច​ធ្លាយ​ក្នុង​រថយន្ត​របស់​ពួកគេ ។​

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ថៃ​ឈ្មោះ บิ๊กเกรียน បាន​ផុស​ឲ្យ​ដឹងថា បុ​រគ្គ​លិ​ក​សង្គ្រោះបាន​ជួយសង្គ្រោះ​បុរស​ម្នាក់​, ស្ត្រី​២​នាក់ និង​ក្មេង​ម្នាក់ ដោយ​សុវត្ថិភាព ពី​ការ​ដេក​សន្លប់​ស្តូកស្តឹង​នៅក្នុង​រថយន្ត​របស់​ពួកគេ ដែល​បាន​លេច​ធ្លាយ​ហ្គាស​រយៈពេល​យូរ ។

​ពួកគេ​កំពុងធ្វើដំណើរ​ចេញពី​ក្នុង​ខេត្ត Nakhon Nayok ឆ្ពោះទៅកាន់ Cha Am ប៉ុន្តែ ក៏បាន​ជួប​ហេតុការណ៍​ហ្គាស​រថយន្ត​លេច​ធ្លាយ បណ្តាល​ឲ្យ​ពួកគេ​ទាំងអស់គ្នា​សន្លប់​បាត់បង់​ស្មារតី នៅ​ចំណុច Na Khok ផ្លូវ Rama 2 ។ សំណាង​ណាស់ ដែល​ពួកគេ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា ។​

​ម្ចាស់​ផេ​ក​នេះ​ក៏បាន​សរសេរ​ណែនាំ​ថា ប្រសិន​អ្នកមាន​រថយន្ត​ប្រើ​ហ្គាស សូម​ត្រួតពិនិត្យ​ប្រព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ។ ព្រោះថា គ្រោះថ្នាក់​អាច​កើតឡើង​ច្រើន​ទម្រង់​ដូចដែល​គ្រប់គ្នា​ធ្លាប់​បានដឹង​ហើយ ៕ ឧ​ត្ត​ម 

spot_img
×