Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​អាច​ចូលរួម​សេចក្ដីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​កូរ៉េ​

spot_img

​មន្ដ្រី​កូរ៉េខាងត្បូង​អះអាងថា ចិន​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្ដិភាព​បញ្ចប់សង្គ្រាម​កូរ៉េ​។​

​​មេដឹកនាំ​កូរ៉េខាងជើង​និង​ប្រធាន​រដ្ឋ​ចិន​

Yonhap ដកស្រង់​ព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ​ពី​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឱ្យ​រឹង​ថា ការបញ្ចប់​សង្គ្រាម​ជា​ផ្លូវការ​ចាំបាច់​ត្រូវមាន វត្ដ​មាន​របស់​គ្រប់ភាគី​ដែល​ចួ​ល​រួម​ក្នុង​សង្គ្រាម​នោះ​។​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កំពុង​ពិនិត្យ​លទ្ធភាព​ចុះហត្ថលេខា​លើ​ប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​ចតុ​ភាគី ក្នុងនោះ​រួមមាន​ទាំង​ចិន​ផងដែរ​។​

​ក្នុង​សន្និសីទ​អន្តរ​កូរ៉េ​កាលពី​ខែមេសា ក្រុង​សេ​អ៊ូ​ល​និង​ព្យុងយ៉ាង​បាន​សន្យា​នឹង​សហការគ្នា​ក្នុងឆ្នាំនេះ​ដើម្បី​បញ្ចប់​ជា ផ្លូវការ​នូវ​សង្គ្រាម​កូរ៉េ​ដោយ​សន្ធិសញ្ញា​សន្ដិភាព​ជំនួស​ឱ្យ​សន្ធិសញ្ញា​ផ្អាក​សង្គ្រាម​។​

​តាម​សេចក្ដីថ្លែងការណ៍ Panmunjom គោល​នេះ​នឹងត្រូវ​បានអនុម័ត​តាមរយៈ​ការចរចា​រវាង​ភាគី​៣ កូរ៉េខាងជើង កូរ៉េខាងត្បូង អាមេរិក ឬ​សន្និសីទ​ចតុ​ភាគី​ដែលមាន​បន្ថែម​ការចូល​រួម​របស់​ចិន​៕

សូយន

spot_img
×