Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ MISS GLOBAL INTERNATIONAL បញ្ឈប់ CEO ភ្លាមៗ​ក្រោយ​កម្មវិធី​ចប់​មិន​ដល់​មួយថ្ងៃ​

spot_img

ភ្នំពេញ​-​បញ្ចប់​ការប្រកួត​មិនទាន់​ស្រួលបួល​ផង រឿងរ​ស៊ើប​ជាច្រើន​បាន​កើតមានឡើង​នៅក្នុង​ទំនាស់​ផ្ទៃក្នុង​នៃ​ការប្រឡង​បវរកញ្ញា Miss Global International ២០១៧​។ ការប្រកាស​បញ្ឈប់​នាយ​ប្រតិ​ប​ត្ត​ចាស់​ភ្លាមៗ​ត្រូវ​គេ​ដឹងថា កើតឡើង​ពី​ការ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​នៅ​ពីក្រោយ​រឿងនេះ​។​

​នាយក​ប្រតិបត្តិ​ចាស់ ឬ​អ្នកសម្របសម្រួល​កម្មវិធី​ចាស់ គឺ​លោក Ratanak Roth Oeurn ត្រូវបាន​គណៈកម្មការ​ធ្វើ​សន្និសីទកាសែត​ប្រកាស​បញ្ឈប់​ភ្លាមៗ​ក្រោយ​កម្មវិធី​ត្រូវបាន​បញ្ចប់​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។​

​អ្នកស្រី សុគន្ធា ហៅ Tea Mark ជា​នាយក​ប្រតិបត្តិ​ថ្មី ឬ​ជា​CEO ថ្មី ត្រូវបាន​សមជិក​ជ្រើសតាំង​ដឹកនាំ Miss Global International ដោយ​អ្នកស្រី​កូន​ខ្មែរ​កាត់​អាមេរិក និង​មាន​ជំនាញ​គណកម្មការ Miss Global អន្តរជាតិ​ច្បាស់លាស់ បាន​ប្តេជ្ញា​ថា អ្នកស្រី​នឹង​កែលម្អ​តួនាទី​ការងារ​ប្រឡង​បែប​បវរកញ្ញា​នេះ អោយ​កាន់តែ​ប្រសើរ​ជាង​មុន ក្រោយ​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ក្លាយជា​CEO​ថ្មី​។​

​អ្នកស្រី​អះអាងថា មាន​ហេតុផល​ក្នុង​សមាជិក​គណៈកម្មាការ​មួយចំនួន ដែល​ដឹង ប៉ុន្តែ​អ្នកស្រី​មិន​អាច​បើក​កកាយ​អោយអស់​លម្អិត​ទេ ព្រោះ​អ្វីៗ​បាន​បញ្ចប់​យើង​ជា​អ្នកថ្មី ត្រូវតែ​បញ្ចេញ​ស្នាដៃ​ឲ្យបាន​ល្អ តាម​អ្វី​ដែល​ជា​បទពិសោធន៍​។ អ្នកស្រី​និយាយថា មាន​ការខុសឆ្គង​យ៉ាងណា​ពេល​ប្រឡង​កន្លងមក ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​សុំ​បងប្អូន​អធ្យាស្រ័យ​ដល់​ក្រុមការងារ​យើងខ្ញុំ​។​

​ទាក់ទង​ទៅនឹង​រឿង​គណៈកម្មការ​បញ្ឈប់​នាយក​ប្រតិបត្តិ លោក Ratanak Roth Oeurn ខាង​គណៈកម្មការ​គ្រាន់តែ​បញ្ជាក់​ប្រាប់​យ៉ាងខ្លី​ថា លោក​ត្រូវបាន​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ច្រើន ហើយ​ខាង​គ​ពណៈ​កម្ម​ការមិន​ចង់បង្ហាញ​លំអិត​ពី​បញ្ញា​នោះទេ គឺ​សុំ​បញ្ចប់​ត្រឹមនឹង​ដោយ​មិន​ធ្វើការ​វែក​ញ៉ែ​ក​បន្ថែម​ទៀត​ឡើយ​៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×