Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះ​ដឹក​អ្នកដំណើរ​១០១​នាក់ ធ្លាក់​នៅ​Mexico​

spot_img

​តាម​AFP យន្ដហោះ​ពាណិជ្ជកម្ម​មួយគ្រឿង​របស់​ក្រុមហ៊ុន​Aeromexico ដែល​ដឹក​អ្នកដំណើរ​ប្រមាណ​១០០​នាក់​បាន​ធ្លាក់ មិនយូរប៉ុន្មាន​ក្រោយពី​ហោះហើរ​ចេញពី​ព្រលានយន្ដហោះ​Durango ភាគ​ខាងជើង​Mexico​​នៅ​ព្រឹក​ថ្ងៃទី​១​ខែសីហា​នេះ អ្នកដំណើរ​ចំនួន​៩៧​នាក់​រួមជាមួយ​ក្រុម​ហោះហើរ​៤​នាក់​មាន​វត្តមាន​នៅលើ​យន្ដហោះ​នេះ​។​

​តាម​Reuters ឱ្យដឹងថា មាន​មុ​ន្ស​៨៥​នាក់​រងរបួស​ក្នុងករណី​ធ្លាក់​យន្ដហោះ​នេះ ប៉ុន្ដែ​ពុំមាន​អ្នកស្លាប់​ទេ​។​

​យន្ដហោះ​ជួប​គ្រោះថ្នាក់​មាន​ជើងហោះហើរ​លេខ​សម្គាល់​2431 គឺជា​យន្ដហោះ Embraer 190 ផលិត​ដោយ​ប្រេ​ស៊ី​ល​។ តាម​Grupo Aeroportuario Centro Norte ដែលជា​ភ្នាក់ងារ​សម្រប​សម្រួលកា​រ​ហោះហើរ​រាយការណ៍​បឋម​ថា យន្ដហោះ​ជួប​គ្រោះថ្នាក់​ព្រោះ​អាកាសធាតុ​អាក្រក់​ពេក​៕

សូយន

spot_img
×