Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ស្នើសុំ​អង់គ្លេស​ធ្វើ​បត្យាប័ន​អតីត​នាយករដ្ឋមន្ដ្រី​Yingluck Shinawatra

spot_img

Reuters​ឱ្យដឹងថា នាយករដ្ឋមន្ដ្រី​ថៃ Prayuth Chan-ocha នៅ​ថ្ងៃទី​៣១​ខែកក្កដា ឱ្យដឹងថា ថៃ​បាន​ស្នើសុំ​អង់គ្លេស​ដើម្បី​ធ្វើ​បត្យាប័ន​អតីត​នាយករដ្ឋមន្ដ្រី​Yingluck Shinawatra អ្នក​ដែល​ត្រូវបាន​ផ្ដួលរំលំ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤ និង​ត្រូវបាន​កាត់ទោស​កំបាំងមុខ​៥​ឆ្នាំ​ពីបទ​ខ្វះ​ការទទួលខុសត្រូវ​ក្នុងអំឡុងពេល​ដឹកនាំ​ប្រទេស​។​

​នាយករដ្ឋមន្ដ្រី​ប្រា​យុទ្ធ ឱ្យដឹងថា សំណូមពរ​នេះ​គឺជា​បែបបទ​ចាំបាច់​មួយ​រវាង​ប្រទេស​២ ដែលមាន​សន្ធិសញ្ញា​បត្យាប័ន​ជាមួយគ្នា​។ លោក​ពោលថា​៖ យើងខ្ញុំ​មិនអាច​ទៅ​ចាប់​មនុស្ស​នៅ​បរទេស​បានទេ ហេតុនេះ​ការចាប់ខ្លួន​និង​បញ្ជូន​លោកស្រី​Yingluck មកឱ្យ​យើងខ្ញុំ​វា​ចំណុះ​ទៅលើ​ប្រទេស​នោះ​។​

​គួររម្លឹកថា អ្នកស្រី​Yingluck​បាន​រត់គេចខ្លួន​ចេញពី​ប្រទេស​ថៃ​នៅ​អំឡុង​ខែសីហា​ឆ្នាំ​២០១៧ ដើម្បី​បញ្ចៀស​ពី​ការជាប់​ពន្ធនាគារ​ក្រោម​បទ​ចោទប្រកាន់ថា​អ្នកស្រី​បានធ្វើឱ្យ​ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ តាមរយៈ​កម្មវិធី​គាំទ្រ​តម្លៃ​ស្រូវ​នៅ​ប្រទេស​នេះ​៕

សូយន

 

spot_img
×