Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក​វិញ បង្ហាញថា កូរ៉េខាងជើង នៅតែ​កំពុង​បន្តសកម្មភាព​ផលិត​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​

spot_img

រូប​:​រូបភាព​ផ្កាយរណប​បង្ហាញ​ទីតាំង​ផលិត​មី​ស៊ី​ល​ឈ្មោះ Sanumdong នៅក្បែរ​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃទី ២៩ កក្កដា ២០១៨

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក​វិញ បង្ហាញថា កូរ៉េខាងជើង​នៅតែ​កំពុង​បន្តសកម្មភាព​ផលិត​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ ដែល​អាច​ហោះ​ទៅដល់​ទឹកដី​អាមេរិក​។​អ្នកទទួលខុសត្រូវ​អាមេរិក​ម្នាក់​ដែល​បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ផ្កាយរណប​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ចាប់បាន​រូបភាព​ជាច្រើន​ដែល​បង្ហាញ​ពី​សកម្មភាព​ដ៏​មមាញឹក នៅ​រោងចក្រ​មួយ ដែល​ធ្លាប់ជា​ទីតាំង​ផលិត​មី​ស៊ី​ល​បាលី​ស្ទីក ចម្ងាយ​ឆ្ងាយ ដែល​អាច​បាញ់​ហោះ​ដល់​ទឹកដី​អាមេរិក​។​

Washington Post កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ដកស្រង់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ថា កូរ៉េខាងជើង កំពុង​បន្ត​ផលិត​យ៉ាងហោចណាស់​មី​ស៊ី​ល​អន្តរទ្វីប​មួយ​ដើម ឬក៏​ពីរ​ដើម នៅ​រោងចក្រ​ស្រាវជ្រាវ​មួយកន្លែង ក្បែរ​ក្រុង​ព្យុងយ៉ាង​។​

ប្រមុខ​ការបរទេស​អា​មេ​រិ​ក លោក Mike Pompeo ទើបបាន​និយាយ​ទទួលស្គាល់​នៅក្នុង​សវនាការ​របស់​ព្រឹទ្ធសភា​អាមេរិក​ថា កូរ៉េខាងជើង គឺ​នៅតែ​បន្ត​ផលិត​សារធាតុ​នុយក្លេអ៊ែរ​។​

នៅក្នុង​ជំនួប​កំពូល​អាមេរិក កូរ៉េខាងជើង នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី ១២​មិថុនា​កន្លងទៅ លោក​គីម ជុង​អ៊ុន​គ្រាន់តែ​បញ្ជាក់​ពី​ការចូលរួម​របស់​កូរ៉េខាងជើង នៅក្នុង​ការលុបបំបាត់​ចោល​ទាំងស្រុង អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​តែប៉ុណ្ណោះ ៕

សូយន

spot_img
×