Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​វ៉ាក់សាំង​មិនត្រូវ​ស្ដង់ដារ ធ្វើឱ្យរញ្ជួយ​ប្រទេស​ចិន​៖ ប្រធាន​វិទ្យាស្ថាន​ម្នាក់​ធ្វើអត្តឃាត​

spot_img

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ឱ្យដឹងថា លោក​តុង​ហ្ស៊ី​ជី នាយក​វិទ្យាស្ថាន​បង្ការ​រោគរាតត្បាត​នៃ​ខេត្ត​សាន​តុង បានធ្វើ​អត្ដ​ឃាត​ដោយ ចាក់ Insulin​កម្រិត​ខ្ពស់​។​

​ពេលនេះ​លោក​កំពុង​ត្រូវបាន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​សាន​តុង ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​។​

​លោក​តុង​ហ្ស៊ី​ជី គឺជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​៥​រូប​នៃ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គុណភាព​សម្រេច​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​វ៉ាក់សាំង DPT ដែល​បង្កឱ្យមាន​រឿងអាស្រូវ​។​សាធារណមតិ​លើកឡើងថា លោក​តុង​ហ្ស៊ី​ជី ធ្វើ​អត្ដ​ឃាត​ព្រោះ​ខ្លាច​រង​ទទួលទោស​។​

​ប្រធាន​វិទ្យាស្ថាន​បង្ការ​រោគរាតត្បាត​នៅ​ខេត្ត​សាន​តុង ដែល​បានធ្វើ​អត្តឃាត​

​គូរ​រម្លឹកថា ខេត្ត​សាន​តុង​គឺជា​ខេត្ត​តែមួយគត់​ដែល​បាន​ទិញ​វ៉ាក់សាំង​អន់​គុណភាព ២៥០០០០dose ។ ហើយ​បច្ចុប្បន្ន​ត្រូវបាន នាយកដ្ឋាន​តាមដាន​ឃ្លាំមើល​ស្បៀងអាហារ​និង​ឱសថ​ធ្វើការ​រឹបអូស​និង​ប្រមូល​ទុក​វ៉ាក់សាំង​អន់​គុណភាព​ទាំងនោះ​។​

​ទន្ទឹម​នោះ លទ្ធផល​នៃ​ការត្រួតពិនិត្យ​បង្ហាញថា វ៉ាក់សាំង​អន់​គុណភាព​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​អស់​247.359dose ដើម្បី​ចាក់ឱ្យ​កុមារ 215.184 បាត់ទៅហើយ​៕

spot_img
×