Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងការបរទេស សម្តែង​ការសោកស្តាយ​ចំពោះ រដ្ឋាភិបាល​ប្រទេស​មួយចំនួន ដែល​មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ទេ ប៉ុន្តែ​បែរជា​រិះគន់​ការបោះឆ្នោត​កម្ពុជា​តាំងពី​ពេល​ចាប់ផ្តើម រហូតដល់​ពេល​បញ្ចប់​ថា មិន​សេរី និង​យុត្តិធម៌​

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួន ដែល​មិន​បាន​បញ្ជូន​អ្នកសង្កេតការណ៍ មក​សង្កេតមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា​ទេ ប៉ុន្តែ​បែរជា​ប្រកាសថា ការបោះឆ្នោត​នេះ​មិន​សេរី និង​យុត្តិធម៌​។ ក្រសួងការបរទេស បញ្ជាក់ថា អត្រា​អ្នក​ទៅ​បោះឆ្នោត​ដ៏​ច្រើន​រហូត​ដល់​ជាង​៨០​ភាគរយ គឺជា​បដិសេធ​ទាំងស្រុង​ចំពោះ​ការអំពាវនាវ​ឲ្យធ្វើ​ពហិការ ដោយ​អ្នកនោយបាយ​ប្រឆាំង​មួយចំនួន និង​រាជរដ្ឋាភិបាល​បរទេស ដែល​គាំទ្រ​ពួកគេ​។​

​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស កាលពី​ថ្ងៃ​ទី​៣១​ខែកក្កដា បានបញ្ជាក់​ថា “​ក្រសួង​មាន​ការសោកស្តាយ ចំពោះ​ការវាយតម្លៃ​ដោយ​មូលហេតុ​នយោបាយ របស់​រដ្ឋាភិបាល​បរ​ទេស​មួយចំនួន ដែល​បាន​បដិសេធ មិន​បញ្ជូន​អ្នកសង្កេតការណ៍ ប៉ុន្តែ​បែរជា​ប្រកាស​តាំង​ពី​ពេល​ចាប់ផ្តើម រហូតដល់​ពេល​បញ្ចប់​ថា ការបោះឆ្នោត​នេះ​មិន​សេរី និង​យុត្តិធម៌​។ ការ​មិន​អើពើ​ទៅដល់​គុណ​ភាព​បច្ចេកទេស នៃ​ដំណើរការ​បោះឆ្នោត គឺ​មានន័យ​ស្មើនឹង​ការ​មិន​ឲ្យ​តម្លៃ ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​សម្តែង​ចេញ តាមរយៈ​សន្លឹកឆ្នោត​ចំនួន ៦.៩៤៦.១៦៤ សន្លឹក​។ ឥរិយាបថ​បែបនេះ ធ្វើឲ្យប៉ះពាល់​ដល់​ស្មារតី​មិត្តភាព និង​កិច្ចសហ​ប្រតិ​បត្តិការ ដែល​ត្រូវបាន​ពង្រឹង​តាំងពី​យូរ​មក​ហើយ និង​បង្កើតឲ្យមាន​ការសង្ស័​យ ចំពោះ​ភាពស្មោះត្រង់​ពិតប្រាកដ ដែល​ចង់​ឃើញ​ប្រទេស​កម្ពុជា រីកចម្រើន​ទៅ​មុខ​ទៀត នៅក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ឥត​ងាកក្រោយ ស្របពេល​ដែល​ប្រទេស​កម្ពុជា កំពុងតែ​រីករាយ​ជាមួយនឹង “​សន្តិភាព​ដ៏​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​” និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដ៏​ឋិតឋេរ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

ខាងក្រោម​នេះ ជា​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​៖

spot_img
×