Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Zimbabwe ប្រកាស​ពុំ​លាលែង​ពី​តំណែង​ទេ​

spot_img

​ប្រធានាធិបតី Zimbabwe Robert Mugabe នៅ​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ បាន​ប្រកាស​ពី​ការលាលែង​ពី​តំណែង ហើយ​សន្យាថា​នឹង​ធ្វើ​ជា​អធិបតី​មហាសន្និបាត​របស់​បក្ស ZANU-PF កាន់​អំណាច​នៅ​ខែ​ក្រោយ​នេះ ទោះបីជា​បក្ស​នេះ​បាន​ទម្លាក់​លោក​ប៉ុន្មាន​ម៉ោង​មុន​ពី​តួនាទី​ប្រធាន​បក្ស​ក្តី​។​

ថ្លែង​លើ​ទូរទស្សន៍ លោក Mugabe ពុំ​រំលឹក​ដល់​លទ្ធភាព​លាលែង​ពីមុខ​តំណែង ហើយ​ទទួលស្គាល់ថា ការស្តីបន្ទោស​សំដៅ​មកលើ​ខ្លួន គឺ​ចេញ​មកពី​គណបក្ស ZANU-PF កងទ័ព​ក៏ដូចជា​ប្រជាជន​។​
ក្រោយ​សេចក្តីថ្លែងការណ៍​នោះ​ភ្លាម មេដឹកនាំ​អតីតយុទ្ធជន​សង្គ្រាម Chris Mutsvangwa (​ខាងស្តាំ​) បាន​ប្រកាស​ពី​ដំណើរការ​ចោទប្រកាន់​ទោស​លោក Mugabe នឹង​ត្រូវបាន​អនុវត្ត​តាម​ផែនការ​។​
​មុន​នោះ​ក្នុង​ប្រកាស​១ ក្រោយ​សវនាការ​ពិសេស​ទើប​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិកា​រ​កណ្តាល​បក្ស ZANU-PF រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​បណ្តាញ Patrick Chinamasa ឲ្យដឹងថា ប្រធានាធិបតី Mugabe នឹង​ត្រូវ​លា​ចេញ​ពី​មុខ​តំណែង​នៅ​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ទី ២០/១១ ប្រសិនបើ​បក្ស​នេះ​ពុំ​ចោទប្រកាន់​ទោស​លោក​នោះ​។​
ថ្លែង​លើ​ទូរទស្សន៍ លោក Chinamasa ក៏​បាន​ប្រាប់ថា បក្ស ZANU-PF នឹង​ជំរុញ​ការកែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​លុបចោ “​ទស្សនៈ​មជ្ឈមណ្ឌល​អំណាច​តែ​១”​។​
​តាម​មន្ត្រី​ដដែល​នេះ អតីត​អនុ​ប្រធានាធិបតី Emmerson Mnangagwa ហើយក៏​ជា​ប្រធាន​បក្ស​ថ្មី គឺ​ជា​បេក្ខភាព​របស់​បក្ស​សម្រាប់​មុខ​តំណែង​ប្រធានាធិបតី​ថ្មី​របស់ Zimbabwe​។​
ក្នុង​បរិបថ​ថ្មី​បំផុត​១ តាម Daily Mail ប្រធានាធិបតី Zimbabwe Robert Mugabe បាន​បង្អត់អាហារ​ដើម្បី​ប្រឆាំង​នឹង​ការឃុំខ្លួន។​
តាម​រដ្ឋ​មន្ត្រី​ម្នាក់​ដែល​ពុំ​បញ្ចេញ​ឈ្មោះ​ពី​បក្ស ZANU-PF ប្រធានាធិបតី​វ័យ ៩៣​ឆ្នាំនេះ ក៏​បដិសេធ​ពុំ​ប្រាស្រ័យ​ទាក់ទង ដែល​ជា​ផ្នែក​មួយ​បង្ហាញ​នូវ​កិច្ចប្រឹងប្រែង​តបត​។ ប្រភព​នេះ​ប្រាប់ថា ៖ “​ប្រធានាធិបតី Mugabe បាន​ប្រើប្រាស់​ល្បិចកល​ផ្សេងៗ ចាប់ពី​យប់​ថ្ងៃ​ទី ១៨/៩ គឺ ៖ បង្អត់អាហា គំរាមកំហែង និង​បដិសេធ​ការជជែក​សន្ទនា​៕ សូ​យ​ន​

spot_img
×