Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ទាញ​ទូរ​ដែក​ត្រូវ​ភ្លើង​ឆក់​បណ្តាលឱ្យ​ដួល​ផ្ងា​ទៅក្រោយ​ស្លាប់​

spot_img

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ភ្លើង​ឆក់​ស្លាប់​នៅ​កន្លែង​ដោយសារ​តែ​ទាញ​ទូរ​ដែក​ដាក់​ចានឆ្នាំង​ដែល​លាង​ហើយ​ស្រា​បើ​តែ​ឆ្លង​ចរន្ត​អគ្គិសនី​។ ហេតុ​ការណ៍ នេះ​កើតឡើង​នៅ​ពី​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​ស្ថិត​​នៅផ្ទះ​លេខ​៧ ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​មានឈ្មោះ យឿន ឆៃ​គា អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​ផ្ទះ​លេខ​៧ ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ករណី​នេះ​ប្ដី​បានឱ្យដឹងថា មុនពេល​កើតហេតុ​ប្រពន្ធ​គាត់ បាន​ចូល​ទៅ​លាង​ចាន​ឆ្នាំង​រួចមក បាន​ទាញ​ទូរ​ដែក ដាក់​ចាន​ឆ្នាំ​ង​ពេល​នោះ​ទាញ​មិន​រួច​ក៏​បាន​ហៅ​គាត់​ឱ្យជួយ ទាញ​ទូរ តែ​គាត់​មក​ទាន់​ប្រពន្ធ​បាន​ទាញ​ទូរ​ដែក ទៅ​ប៉ះ​និង​ចរន្ត​អគ្គីសនី បណ្តាល​ឱ្យ​ឆក់​ដួល ស្លាប់បាត់​ទៅ​ហើយ ។​

​ក្រោយ​កើតហេតុ​តាម​ការពិនិត្យ របស់​ការិយាល័យ​បច្ចេកទេស និង​លោកឧ​ញ៉ា​វេជ្ជបណ្ឌិ​តនង​សុវណ្ណារ័ត្ន និង​ក្រុម​ពិនិត្យ​កោសល្យវិច្ឆ័យ​របស់​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ឃើញ​ថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​ពិតប្រាកដ​មែន ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​៕  ​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×