Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៨ មនុស្ស​ស្លាប់ ១៣០​នាក់ របួស​៥៨២​នាក់

spot_img

​ភ្នំពេញ ៖ របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៣១​ថ្ងៃ ចាប់​គិតពី​ថ្ងៃ​ទី​១ ដល់ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៣៨​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣០​នាក់ របួស​សរុប ៣៦១​នាក់ របួសធ្ងន់ ២២១​នាក់ របួសស្រាល ១៤០​នាក់ ។​

​មូលហេតុ​គ្រោះថ្នាក់​ចរាចរ ល្បឿន ៩៦​លើក ស្លាប់​៥៣​នាក់ ស្រវឹង ១៣​លើក ស្លាប់​៧​នាក់ ប្រជែង​២០​លើក ស្លាប់​១៨​នាក់ មិន​ប្រកាន់​ស្តាំង ៣០​លើក ស្លាប់​២២​នាក់ មិន​គោរព​សិទ្ធិ​៤១​លើ​ក​ស្លាប់​១៥​នាក់ បត់​គ្រោះថ្នាក់ ២៦​លើក ស្លាប់​៩​នាក់ កត្តា​យាន ១០​លើក ស្លាប់​៥​នាក់ ងងុយដេក ២​លើក ស្លាប់​១​នាក់ និង​ខូតខាត​ម៉ូតូ ២៤៥​គ្រឿង រថយន្ត​តូច ១១៦​គ្រឿង រថយន្ត​ធំ ៤៩​គ្រឿង យាន​ផ្សេងៗ ២៩​គ្រឿង ថ្មើរជើង​២០​នាក់ ។ រាជធានី​ខេត្ត​ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន គឺ​ខេត្ត​កណ្តាល ២៦​លើក ស្លាប់​១៦​នាក់ របួស​៧៩​នាក់ កំពង់ធំ ១២​លើក ស្លាប់​១៣​នាក់​របួស​១០​នាក់ ភ្នំពេញ ២៦​លើក ស្លាប់​១៣​នាក់ របួស​២៥​នាក់ កំពង់ស្ពឺ ៩​លើក ស្លាប់​៧​នាក់ របួស​៨​នាក់ កំពត ១១​លើក ស្លាប់​៧​នាក់ របួស​១៦​នាក់ ព្រះសីហនុ ១២​លើក ស្លាប់​៧​នាក់ របួស​២១​នាក់ សៀមរាប ៥​លើក ស្លាប់​៧​នាក់ របួស​៣​នាក់ កំពង់ឆ្នាំង ១៣​លើក ស្លាប់​៦​នាក់ របួស​១៨​នាក់ ពោធិ៍សាត់ ៦​លើក ស្លាប់​៦​នាក់ របួស​៣​នាក់ បន្ទាយមានជ័យ ១០​លើក ស្លាប់​៥​នាក់ របួស​២១​នាក់ ។ ផ្លូវជាតិ ដែល​មាន​មនុស្ស​ដោយ​គ្រោះថ្នាក់​ចរាចរ គឺ ផ្លូវជាតិ​លេខ​១ ស្លាប់​៦​នាក់ លេខ​២ ស្លាប់​៣​នាក់ លេខ​៣ ស្លាប់​១០​នាក់ លេខ​៤ ស្លាប់​១៤​នាក់ លេខ​៥ ស្លាប់​៩​នាក់ លេខ​៦ ស្លាប់​១៧​នាក់ លេខ​៧ ស្លាប់​៦​នាក់ លេខ​៨ ស្លាប់​១​នាក់ លេខ​២១ ស្លាប់​៣​នាក់ លេខ​៣១ ស្លាប់​១​នាក់ លេខ​៤១ ស្លាប់​៦​នាក់ លេខ​៧៨ ស្លាប់​២​នាក់ លេខ​៦២ ស្លាប់​២​នាក់ និង​ផ្លូវជាតិ​លេខ ៥៨ ស្លាប់​៤​នាក់ ផ្លូវ​ខេត្ត​ស្លាប់​៣២​នាក់ ផ្លូវលំ ស្លាប់​១០​នាក់​។

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​ចំនួន​១៣០​នាក់ ស្រី​១៥​នាក់ គឺ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ចំនួន​១០៣​នាក់ (​ពេលយប់​៦៥​នាក់​) រថយន្ត​តូច ស្លាប់ ៩​នាក់ (​យប់​៦​នាក់​) យាន​ផ្សេងៗ ស្លាប់​៦​នាក់ (​យប់​៤​នាក់ ) ថ្មើរជើង ស្លាប់​១២​នាក់ (​យប់​៦​នាក់ ) ចំណែក​ឯ​ករណី​មិន​ពាក់មួក​សុវត្ថិភាព​វិញ អ្នកស្លាប់​ចំនួន​៨១​នាក់ ស្នើ​នឹង​៨០​ភាគរយ ដោយ​អ្នកបើកបរ ៦៥​នាក់ និង​អ្នករួមដំណើរ ១៧​នាក់ ។

​យោងតាម​របាយការណ៍ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១២​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​ស្លាប់ ៨​នាក់ របួសធ្ងន់ ៨​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៥​នាក់​(​ស្រី​៣​នាក់​) មិន​ពាក់​ពួក​សុវត្ថិភា​ពេល​គ្រោះថ្នាក់ ១៧​នាក់​(​យប់​៧​នាក់​) ។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ២២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៧​គ្រឿង រថយន្ត​តូច ៤​គ្រឿង គោយន្ត ១​គ្រឿង ។​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ ២​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​២​នាក់​), ប្រជែង ១​លើក​(​ស្លាប់​២​នាក់​), បត់​គ្រោះថ្នាក់ ២​លើក​(​ស្លាប់​១​នាក់​) និង​ស្រវឹង ១​លើក​(​ស្លាប់​២​នាក់​) ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៧​លើក ផ្លូវ​ខេត្ត ៣​លើក ផ្លូវលំ ២​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ១០​លើក រថយន្ត​តូច ១​លើក គោយន្ត ១​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្តសៀមរាប ១​លើក ស្លាប់​១​នាក់​, ក្រចេះ ៣​លើក ស្លាប់​១​នាក់ របួស​៤​នាក់​(​ស្រី​៣​នាក់​), កោះកុង ១​លើក ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​១​នាក់​), ព្រៃវែង ១​លើក ស្លាប់​១​នាក់​, ភ្នំពេញ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, បាត់ដំបង ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​តាកែវ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ៕ ដោយ​ ៖​ កូឡាប​

spot_img
×