Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​របួស​ធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ​

spot_img

​កណ្តាល​ ៖ នគរបាល​ស្រុក​កោះធំ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ​២០១៨ ម៉ោង ១៩ លើ​ផ្លូវជាតិ​លេខ ២១ ស្ថិតនៅក្នុង​ភូមិ​ក្បាល កោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មាន​កើត​ករណី គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មួយ រវាង ម៉ូតូ​និង​ម៉ូតូ ដែល​មាន​ទិសដៅ​បញ្ច្រាស​គ្នា បង្ក​ធ្វើឲ្យ​រង​របួស​៣ នាក់ ប្រុស ធ្ងន់ ២ នាក់​ស្រាល​១​នាក់ ខូច​ម៉ូតូ ធ្ងន់​២ គ្រឿង ។​

​នគរបាល បន្តថា ជនរងគ្រោះ​ទី ១ ឈ្មោះ​សុខ ខឿន ភេទ​ប្រុស អាយុ​២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ ៤ សង្កាត់​បឹង​កេងកង ២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បើកបរ​ម៉ូតូ​ម៉ាក Next ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FM-2690 ម៉ូតូ​មាន​កញ្ចក់ អ្នកបើក​មាន​ន​មួក​បើកបរ​មាន​ទិសដៅ​ពី​ជើង ទៅ​ត្បូង ( តាខ្មៅ​-​ជ្រៃ​ធំ ) រងរបួស​ធ្ងន់ បាន​បើក​បុក​ជាមួយ ម៉ូតូ​ម៉ាក​ហុងដា​សេ ៩០ ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ​1BN-8239 បើកបរ​ដោយ​ឈ្មោះ ជុង ពូ ភេទ​ប្រុស អាយុ​៤១ ឆ្នាំ​មុខរប​កសិករ មាន​ទីលំនៅ ភូមិ ឃុំ កើតហេតុ (​ម៉ូតូ​មាន កញ្ចក់ អ្នក​បើ​កមាន​មួក​រងរបួស​ធ្ងន់ និង​មាន​ឌុប​កូន​១​នាក់ ឈ្មោះ ពូ គុជ ភេទ​ប្រុស​អាយុ ៩​ឆ្នាំ រង​របួសស្រាល​ ​មិន​​​ពាក់​មួក បើកបរ​មាន​ទិសដៅ ពី​ត្បូង ទៅ ជើង ( ជ្រៃ​ធំ​-​តាខ្មៅ )​បញ្ច្រាសទិស​គ្នា ។ សភាព​រឿងហេតុ​:​ករណីនេះ បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​Next បើកបរ​មិន​ប្រកាន់​ស្ដាំ បាន​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​សេ ៩០ ចំ​ពីមុខ​ពេញទំហឹង ករណីនេះ កម្លាំង​ជំនាញ​និង កំលាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅ ដល់​កន្លែង កើតហេតុ ធ្វើការ​វាស់វែង រួច​ដឹក​មធ្យោបាយ​ដែល​ពាក់ព័ន្ធ មក​រក្សាទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​ដើម្បី​រង់ចាំ​ការដោះស្រាយ​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×