Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ក្រោយ​ឆែកឆេរ​ឃើញ​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

spot_img

​កណ្តាល ​៖ នគរបាល​ស្រុក​លើកដែក បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨ វេលា​ម៉ោង ១៧ មាន​ករណី “​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” កើតហេតុ​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ ១៤ ស្ថិតក្នុង​ភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​។​

​ជនសង្ស័យ​១​នាក់ ចំណែក​២​នាក់​ទៀត​រត់គេច​ខ្លួន ឈ្មោះ ស្តុំ អ៊ិន​ត្រា​ចាក់​(​ហៅ​ចាក់​)​ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្ត​កណ្តាល មាន​សារធាតុ​ញៀន​នៅក្នុង​ទឹកនោម (​ឃាត់ខ្លួន​) ។ វត្ថុតាង​ចាប់យក​÷​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់​តូច​,​លុយ​ខ្មែរ​ចំនួន ៥០០០​រៀល​,​ម៉ូតូ ម៉ាក HONDA cub 50 ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ព្រែ​វែង 1A.5885 មួយគ្រឿង​។ នៅ​មុនពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ដាច់ បាន​ផ្តល់​ព័ត៌​មាន​មក​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ថា មាន​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំញៀន និង​ប្រាប់​អំពី​ភិនភាគ​របស់​មុខសញ្ញា ពេលនោះ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ទន្លាប់ ចុះ​ធ្វើ​ប្រតិបត្តិការ តាម​ផ្លូវជាតិ​លេខ​14 ដើម្បី​ចាប់​មុខសញ្ញា ពេល​ទៅដល់​ចំណុច​កើតហេតុ​ក៏​ឃើញ​មុខសញ្ញា ដែល​មាន​ភិនភាគ​តាម​ព័ត៌មាន​ផ្តល់ ឲ្យ​ក៏​ធ្វើការ​ស្ទាក់ដំណើរ​ភ្លាមនោះ ជនសង្ស័យ​ម្នាក់​ឈ្មោះ រតនា បាន​ទម្លាក់​វត្ថុ​ម្យ៉ាង​ដែល​ជា​កញ្ចប់​តូច​ពី​ដៃ​របស់​ខ្លួន ទៅលើ​ថ្នល់ រួច​លោត​ចុះ​ពីលើ​ម៉ូតូ​រត់​គេចខ្លួន​បាត់ រីឯ​ឈ្មោះ ស្តុំ អ៊ិន​ត្រា ចាក់​ដែលជា​អ្នក​ឌុប ត្រូវ​ម្លាំង​ឃាត់ខ្លួន​សួរនាំ​និង​បាន​ពិនិត្យ​មើល​វត្ថុ ដែល​ជនសង្ស័យ​រតនា​ទម្លាក់​ចោល​នោះ វា​គឺជា​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក មួយ​កញ្ចប់​តូច ទើប​កម្លាំង​បាន​នាំខ្លួន​ជនសង្ស័យ​និង​វត្ថុតាង មក​អធិការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×