Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ប្រហែស បណ្តាល​ឲ្យ​កូនតូច​ខ្លួន​ត្រូវ​ជណ្តើរយន្ត​ផ្សារ​ទំនើប លេប​ត្របាក់​​ដៃ​​ស្ទើរ​ដាច់​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

spot_img

​ករណី​គ្រោះថ្នាក់​ជាមួយនឹង​ជណ្តើរយន្ត​ដ៏​គួរៗ​ឲ្យ​រន្ធត់ ជារឿយៗ​កើតមានឡើង ជាពិសេស​នៅក្នុង​ប្រទេស​ចិន​កាលពី​ពីរ​បី​ឆ្នាំ​មុននេះ ។ ជាក់ស្តែង ថ្មីៗ​នេះ កូនក្មេង​អាយុ​១​ឆ្នាំ​ម្នាក់ បាន​ជួប​គ្រោះថ្នាក់​ស្ទើរតែ​ដាច់​ដៃ​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​ជិះ​ជណ្តើរយន្ត​នៅ​ផ្សារ​ទំនើប​មួយកន្លែង នៅក្នុង Yongzhou, ខេត្ត Hunan ប្រទេស​ចិន កាលពី​ចុង​សប្តាហ៍​មុន ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​ដៃ​របស់​កូនក្មេង​ម្នាក់ ត្រូវបាន​លេប​ត្របាក់​ដោយ​ជណ្តើរយន្ត​ផ្សារ​ទំនើប ។ គេ​មិន​ច្បាស់​ថា​តើ​ដៃ​កូនក្មេង​នោះ​ត្រូវ​ជាប់គាំង​ទៅក្នុង​ជណ្តើរយន្ត​ដោយ​របៀប​ណា​នោះទេ ប៉ុន្តែ សំណាង​ណាស់ ដែល​ម៉ាស៊ីន​របស់​វា ត្រូវបាន​បញ្ឈប់​ស្ទើរតែ​ភ្លាមៗ ។ នេះ​បើ​យោងតាម Shanghaiist ។​

​នៅក្នុង​ឃ្លី​ប ស្ត្រី​ម្នាក់​ដែលមាន​ការ​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង អាច​ត្រូវ​បានឃើញ​ប្រវេប្រវា​ចាប់ដក​ដៃ​កូនតូច​របស់​នាង​ដែល​ជាប់គាំង​ក្នុង​ជណ្តើរយន្ត​នោះ មុនពេល​ក្រុម​អ្នក​សង្គ្រោះ​មកដល់ ដើម្បី​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ​នោះ ។​

​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​នោះ បាន​រកឃើញថា ដៃ​របស់​កូនក្មេង​នេះ​បាន​ដាច់​រហែក​ទាំងស្រុង ។ វា​បច្ចុប្បន្ន កំពុង​ត្រូវបាន​ព្យាបាល​នៅ​ផ្នែក​សង្គ្រោះបន្ទាន់​របស់​មន្ទី​រ​ពេទ្យ ៕ ឧ​ត្ត​ម (nextshark)​

spot_img
×