Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ពើបប្រទះ​នឹង​ការលំបាក​យ៉ាង​ធំ​ក្នុង​កម្មវិធី​អភិវឌ្ឍ​កាំជ្រួច​អន្តរ​ទ្វីប

spot_img

​​ចារកម្ម​កូរ៉េខាងត្បូង ឲ្យដឹងថា កូរ៉េខាងជើង​កំពុង​ជួប​ការលំបាក​យ៉ាង​ធំ​ក្នុង​កិច្ចអភិវឌ្ឍន៍ កាំ​ជ្រួច​អន្តរទ្វីប​របស់ខ្លួន​។​

​​ស្ថាប័ន​ចារកម្ម​របស់​កូរ៉េ​ខាងត្បុង (NIS) ឲ្យដឹងថា កម្មវិធី​កាំជ្រួច​អន្តរ​ទ្វីប (ICBM) របស់​កូរ៉េ​ខាងជើង កំពុង​ប្រឈមមុខ​នឹង​ឧបសគ្គ​យ៉ាង​ធំ​នោះ​គឺ តម្រូវ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​បក​ត្រឡប់​មក​បរិយាកាស​ផែនដី​វិញ នៃ​កាំជ្រួច​របស់​ពួកគេ​។​

ពលរដ្ឋ​ទស្សនា​ការបាញ់​បង្ហោះ​កាំជ្រួច​សាកល្បង​នៅលើ​អេក្រង់​ទូរទស្សន៍​សាធារណៈ​នា​ក្រុង​ព្យុង​យ៉ាង​។​

​ប្រភព​ពុំ​បញ្ចេញ​ឈ្មោះ​ឲ្យដឹង​បែបនេះ ខណៈពេលដែល NIS បាន​ជួប​រាយការណ៍​ឲ្យ​គណៈកម្មាធិកា​រចា​រកម្ម​នៃ​រដ្ឋសភា​កូរ៉េខាងត្បូង​។ បញ្ហា​ដូច​ពោល​ខាងលើ​ជា​រឿង​ដែល​កូរ៉េខាងជើង​ត្រូវ​ដោះស្រាយ​ឲ្យបាន​ទើប​គេ​អាច​សុ​ក្រិត​ភាព​កាំជ្រួច ICMB បាន​។​

​កូរ៉េខាងជើង​ពុំបាន​បាញ់​កាំជ្រួច​សាកល្បង​បន្ថែម​តាំងពី​ខែ ៩​កន្លងមក ប៉ុន្តែ​មុន​នោះ នៅ​ខែ​៧/២០១៧ គេ​បាន​អនុវត្ត​ការសាកល្បង​កាំ​ជ្រួច Hwasong-14 ដល់​ទៅ​២​លើក​។ ការសាកល្បង​នោះ​ត្រូវបាន​ចាត់ទុក​ថា ជោគជ័យ ព្រោះ​តែ​វា​អាច​ហោះ​ដល់​ទឹកដី​អាមេរិក​។​

​ប៉ុន្តែ​ដើម្បី​ឈាន​ដល់​គោលដៅ​ចុងក្រោយ​នោះ Hwasong-14 ទាមទារ​ត្រូវ​មាន​បច្ចេកវិទ្យា​សម្រាប់​ការវិលត្រឡប់​មក​បរិយាកាស​ផែនដីវិញយ៉ា​ង​មានប្រ​សិទ្ធ​ភាព​។ ការសាកល្បង​២​លើក​មុន បង្ហាញឲ្យឃើញថា ពេល​បក​ត្រឡប់​មក​ដល់​បរិយាកាស​ផែនដី​នោះ វា​បាន​បែក​ជា​បំណែកៗ​យ៉ាងច្រើន មុន​ពេល​ធ្លាក់​ដល់​ផែនដី​។​

NIS ឲ្យដឹងថា កូរ៉េខាងជើង​ពុំ​គ្រាន់តែ​ពិបាក​ក្នុង​កិច្ចអភិវឌ្ឍន៍​កាំជ្រួច​សម្រាប់​ការវិលត្រឡប់​មក​កាន់​បរិយាកាស​ផែនដី​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​នៅ​ត្រូវការ​បរិក្ខារ “​ឯកទេស​” ដែល​មាន​តម្លៃ​ថ្លៃៗ ហើយ​ការដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ បាន​ពន្យឺត​កម្មវិធី​អភិវឌ្ឍ ICBM របស់​ក្រុង​ព្យុង​យ៉ាង​។​

​តាម NIS នោះ​ការ​ដែល​កងទ័ព​អាមេរិក បង្ក​សម្ពាធ​ជាអាទិ៍​ការ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ និង​យន្តហោះ​ទម្លាប់​គ្រាប់​យុទ្ធភ័ណ្ឌ​នៅ​ឧបទ្វីប​កូរ៉េក៏​ធ្វើឲ្យ​ក្រុង​ព្យុង​យ៉ាង​ញញើត​ក្នុង​ការសាកល្បង​កាំជ្រួច​ទៀត​៕ សូ​យ​ន​

spot_img
×