Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​បន្ថយ​ស្ត្រេ​ស ចូរ​បញ្ឈប់​ប្រើ​Facebook

spot_img
​ការស្រាវជ្រាវ​មួយ​របស់​សកល​វិទ្យាល័យ Queenland នៅ​អូស្ត្រាលី បោះពុម្ព​លើ​ទស្សនា​វ​ដ្តី​ចិត្តសាស្ត្រ​សង្គម បាន​បង្ហាញថា ការផ្អាក​ប្រើ​ហ្វេ​ស​ប៊ុ​ក​(Facebook )​មិន​ដល់​១​សប្តាហ៍​ផង អាច​បញ្ចុះ​ទាប​កម្រិត Cortisol (​បង្ក​តានតឹង​ក្នុង​សរីរាង្គ​របស់​មនុស្ស​) ។​
​លោក Eric Vanman – អ្នកដឹកនាំ​ការស្រាវជ្រាវ​ឲ្យ​ដឹងថា ផ្អាក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជួយ​បន្ថយ​កម្រិត Cortisol (​អ័រម៉ូន​ស្ត្រេ​ស​) ដោយសារ​គេ​មាន​ពេលវេលា​សម្រាក​ច្រើនជាង ។​
​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​មាន​សមាជិក​ហ្វេ​ស​ប៊ុ​ក ១៣៨ នាក់ ។ ពួកគេ​ត្រូវបាន​ចែកជា​២​ក្រុម​៖ ១​ក្រុម​ផ្អាក​ប្រើ​ហ្វេ​ស​ប៊ុ​ក ៥ ថ្ងៃ​, ១​ក្រុម​ទៀត​ប្រើ​ធម្មតា ។ ក្រោយ​រយៈពេល​ខាងលើ​, ពួក​អ្នកចូលរួម​ត្រូវបាន​វាស់​បរិមាណ​អ័រម៉ូន Cortisol ទឹកមាត់​, កម្រិត​តានតឹង ។​
​លទ្ធផល​បង្ហាញថា «​ប្រៀប​នឹង​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ធម្មតា​, អ្នក​មិន​ប្រើ​ហ្វេ​ស​ប៊ុ​ក មាន​កម្រិត​អ័រម៉ូន Cortisol ទាប​ជាង និង​មាន​អារម្មណ៍​ពេញចិត្ត​ជាង​ក្នុង​ជីវិត​» ។​
​ការស្រាវជ្រាវ​មួយ​ប្រកាស​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បង្ហាញថា «​ក្នុងករណី​មួយចំនួន​, បណ្តាញ​សង្គម​ផ្តល់​ឲ្យ​អ្នក​ប្រើ​នូវ​បណ្តា​អន្តរ​កម្ម​សកម្ម​, អារម្មណ៍​គាំទ្រ​, អ្នក​មិន​ប្រើ​ហ្វេ​ស​ប៊ុ​ក មាន​កម្រិត​អ័រម៉ូន Cortisol ទាប​ជាង និង​មាន​អារម្មណ៍​ពេញចិត្ត​ជាង​ក្នុង​ជីវិត​» ។​
​ការស្រាវជ្រាវ​មួយ​ប្រកាស​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ​វេជ្ជសាស្ត្រ បង្ហាញថា «​ក្នុងករណី​មួយចំនួន​, បណ្តាញ​សង្គម​ផ្តល់​ឲ្យ​អ្នក​ប្រើ​នូវ​បណ្តា​អន្តរ​កម្ម​សកម្ម​, អារម្មណ៍​គាំទ្រ​, ផ្សារភ្ជាប់​, អាច​បន្ថយ​កម្រិត​ធ្លាក់​ទឹកចិត្ត និង​ខ្វាយខ្វល់ ប៉ុន្តែ​ផ្ទុយ​មកវិញ អន្តរ​កម្ម​អសកម្ម និង​ការប្រៀបធៀប អាច​នាំ​ដល់​ផលវិបាក​អ្រាក់​» ។​
A Facebook logo is seen on a smartphone in this photo illustration on November 15, 2017. (Photo by Jaap Arriens/NurPhoto)
​ការស្រាវជ្រាវ​មួយ​ផ្សេង​ដំណើរការ​លើ​មនុស្ស​ជាង ១០០០ នាក់ ប្រើ​ហ្វេ​ស​ប៊ុ​កនៅ​ដា​ណឺ​ម៉ាក នៅ​ឆ្នាំ ២០១៥ ក៏​រកឃើញថា ពេល​អ្នកចូលរួម​មួយ​ចំនួន​បញ្ឈប់​ប្រើ​ហ្វេ​ស​ប៊ុ​ក​ក្នុង​១​សប្តាហ៍​, ពួកគេ​មាន​អារម្មណ៍​ពេញចិត្ត​នឹង​ជីវិត​ជាង និង​មាន​អារម្មណ៍​សកម្ម​ជាង​ច្រើន ប្រៀប​នឹង​អ្នក​នៅ​ប្រើ ៕
លី​សា​
spot_img
×