Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​គ្រឿងអលង្ការ​មានតម្លៃ អាយុកាល ជិត ៣​ពាន់​ឆ្នាំ នៅ​កន្លែង​កប់ខ្មោច​ក្នុង​ប្រទេស​កា​ហ្សាក់ស្ថាន​

spot_img

​អ្នក​បុរាណ​វិទូ បាន​រកឃើញ​គ្រឿងអលង្ការ​លាក់ទុក មាន​អាយុកាល ២.៨០០​ឆ្នាំ នៅ​កន្លែង​កប់ខ្មោច​មួយកន្លែង នៅ​តំបន់​ភ្នំ Tarbagatai នៅក្នុង​ប្រទេស​កា​ហ្សាក់ស្ថាន​។​

​គ្រឿង​អ​លង្កកា​រដែល​រកឃើញ​ទាំងនោះ​មានចំនួន ៣០០​ដុំ ហើយ​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា វត្ថុ​មានតម្លៃ​បំផុត និង​ជា​របស់​គ្រួសារ​រាជវង្ស ឬ​សមាជិក​វរជន​នៃ ក្រុម​មនុស្ស​សា​កា ដែល​ត្រូវ​​គេ​ចាប់​យក​ទៅ​អាស៊ី​កណ្តាល សតវត្ស​ទី ៨​មុន​គ្រឹស្តសករាជ​។​

​វត្ថុ​ដែល​ត្រូវបាន​រកឃើញ​ទាំងនោះ​រួមមាន ក្រវិល កណ្តឹង បន្ទះ​មាស សន្លឹក​លោហៈ ច្រ​វ៉ាក់ និង​ខ្សែក​ដែល​មាន​បន្តោង​មានតម្លៃ​ខ្លាំង​…​។​

​បុរាណ​វិទូ​រំពឹងថា ពួកគេ​នឹង​អាច​រកឃើញ​សាកសព​របស់​ប្តី​ប្រពន្ធ​ដែល​ជា​ម្ចាស់​នៃ​វត្ថុ​ដ៏​មានតម្លៃ​ទាំង​​នោះ ប៉ុន្តែ​ពួកគេ​មិនទាន់​បាន​ជីក និង​បើក​ផ្នូ​ពួក​គេ​នៅឡើយ​ទេ​។​

​លោក​សាស្ត្រាចារ្យ Zainolla Samashev ដែល​ទទួលបន្ទុក​លើ​ការរុករក​នោះ បាន​និយាយថា វត្ថុ​មានតម្លៃ​យ៉ាងច្រើន​ដែល​រកឃើញ​នៅ​កន្លែង​កប់ខ្មោច អាច​ធ្វើឲ្យ​ពួក​យើង​ជឿជាក់ថា បុរស និង​ស្ត្រី ត្រូវបាន​កប់​នៅ​ទីនោះ ដែល​ពួកគេ​ជា​ម្ចាស់​នៃ​វត្ថុ​មានតម្លៃ​មហា​សាល​​ទាំងនោះ​៕​ សុភ័ក្ត្រ

  

​ប្រភព​៖ msn.com​

spot_img
×