Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

BBC៖ ថៃផ្ញើលិខិត​មួយ​ទៅ​អង់គ្លេស ដើម្បី​ស្នើ​សុំ​ធ្វើ​បត្យាប័ន​លោក​ស្រី យីងឡាក់

spot_img

​ស្ថានទូត​ថៃ​នៅ​ក្រុង​ឡុង​ដ៍ បានដាក់​សំណើ​មួយ​ទៅកាន់​ការិយាល័យ​កិច្ចការបរទេស​របស់​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​ស្នើសុំ​ធ្វើ​បត្យាប័ន​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដើម្បី​មក​ទទួលទោស​ជាប់ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ ដែល​ត្រូវបាន​ប្រកាស​ដោយ​តុលាការ​កំពូល សម្រាប់​អ្នក​កាន់​មុខតំណែង​នយោបាយ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​សន្យា​ទិញស្រូវ​របស់​រដ្ឋាភិបាល​របស់លោក​ស្រី ។ នេះបើយោង​តាម​​គេហទំព័រ​​ជា​ភាសាថៃ​​របស់ BBC រាយការណ៍ឲ្យដឹង ។

​លិខិតស្នើ​សុំ​ចុះ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ ២០១៨ បានលើកឡើង​ពី​សន្ធិសញ្ញា​រវាង​ចក្រភព​អង់គ្លេស និង​សៀម ស្តីពី​ការធ្វើ​បត្យាប័ន​ឧក្រិដ្ឋជន​ដែល​រត់គេចខ្លួន ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ ១៩១១ ។​

​លិខិត​នោះបាន​និយាយថា លោកស្រី យី​ង​ឡាក់ គឺជា​មនុស្ស​ម្នាក់​ដែល​អាជ្ញាធរ​ថៃ​ចង់បាន ដើម្បី​មក​ទទួលទោស​ជាប់ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ ដែល​ត្រូវបាន​ប្រកាស​ដោយ​តុលាការ​កំពូល សម្រាប់​បុគ្គល​កាន់កាប់​តំណែង​នយោបាយ ដែល​បាន​រកឃើញថា នាង​មាន​ពិរុទ្ធ​ពីបទ​រំលោភ​លើ​ផ្នែក​ទី ១៥៧ នៃ​ក្រមព្រហ្មទណ្ឌ និង​ផ្នែក 123 / 1 នៃ​ច្បាប់​ទប់ស្កាត់ និង​បង្ក្រាប​អំពើពុករលួយ​របស់ BE 2442 (1999) ។​

​លិខិត​នោះ​បន្ត​ឲ្យ​ដឹង​ទៀតថា ដីកាចាប់ខ្លួន​លោកស្រី​ត្រូវ​បានចេញ​ចាប់តាំងពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅពេលដែល​តុល​ការ​បានចេញ​សេចក្តីសម្រេច​របស់ខ្លួន ។​

​លោកស្រី Busadee Santipitaks អ្នកនាំពាក្យ​ក្រសួងការបរទេស ដែល​នៅពេល​នោះបាន​សួរនាំ​អំពី​បញ្ហា​នេះ បាន​និយាយថា អង្គភាព​ផ្លូវការ​ថៃ​កំពុងធ្វើការ​ទៅលើ​សំណើរ​សុំ​ធ្វើ​បត្យាប័ន​នេះ ។​

​នៅពេល​សួរថា​តើ​សំណើរ​ផ្លូវការ​ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋា​ភិ​បាល​អង់គ្លេស អ្នកស្រី Busadee និយាយថា វា «​ជាការ​រំខាន​» សម្រាប់​នាង ក្នុងការ​ឆ្លើយតប​ឥឡូវនេះ ព្រោះ​លោកស្រី​ជាប់រវល់​ជួយ​ពលរដ្ឋ​ថៃ ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរ​ញ្ជូ​យ​ដី​នៅក្នុង Lombok ប្រទេស​ឥណ្ឌូនេស៊ី ។​

​គេហទំព័រ BBC និយាយថា បាន​និយាយថា ការិយាល័យ​បរទេស​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ក៏បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ ហើយ​បញ្ជូន​លិខិត​នេះ​ទៅ​ការិយាល័យ​រដ្ឋាភិបាល ។​

​ការិយាល័យ​របស់​រដ្ឋា​ភិ​បាល​អង់គ្លេស បាន​ឆ្លើយតប​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា វា​ជា​គោលនយោបាយ​របស់ខ្លួន និង​បែបបទ​នៃ​ការអនុវត្ត មិនត្រូវ​បញ្ជាក់ ឬ​បដិសេធថា​តើ​ការិយាល័យ​នោះ​បានទទួល​ការស្នើសុំ​ធ្វើ​បត្យាប័ន​នរណាម្នាក់ រហូត​ទាល់តែ​ជន​នោះ​ត្រូវបាន​ចាប់ខ្លួន ៕ ឧ​ត្ត​ម (englishnews.thaipbs.or.th)​

spot_img
×