Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ដែល​មនុស្ស ៩៩% បានធ្វើ​នៅពេល​កណ្តាស់​!

spot_img

​ប្រសិន​អ្នកមាន​ទម្លាប់​យកដៃ​បិទមាត់​ពេល​កណ្តាស់ ចូរ​បោះបង់ចោល​ភ្លាម ព្រោះ​វា​បង្ក​ជា​ជំងឺ​គ្រោះថ្នាក់​ជាច្រើន ។​

​កណ្តាស់​ជាការ​រំដោះ​ខ្យល់​ចេញពី​សួត​តាមរយៈ​ផ្នែក​ច្រមុះ និង​មាត់ ។ ទន្ទឹម​នោះ យើង​ក៏​តែង​កណ្តាស់​ដោយសារ​ភ្នាស​ច្រមុះ ត្រូវ​រំញោច​ដោយ​របស់​អ្វីមួយ ។ នេះ​ជា​ប្រតិកម្ម​ធម្មជាតិ​របស់​ម​នុស្ស ។ ពេល​កណ្តាស់​មនុស្ស​គ្រប់គ្នា​មាន​ទម្លាប់​យកដៃ​បិទមាត់ ពិសេស​គឺ​ពេល​នៅ​ទីសាធារណៈ ។ ប៉ុន្តែ មានការ​ពិត​មួយ​ដែល​អ្នក​មិនអាច​ស្មាន​ដល់ នោះ​គឺ​ការ​យកដៃ​បិទមាត់ ពេល​កណ្តាស់​បែរជា​កំហុស​ដ៏​គ្រោះថ្នាក់​មួយ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ។​

​ការ​កណ្តាស់​សំដៅ​កម្ចាត់​ចោល​ពន្លក​ជំងឺ​, បាក់តេរី​ពី​ក្នុង​ច្រមុះ​របស់​អ្នក វា​អាច​រាលដាល​ទៅ​ពាសពេញ​លឿន​ដូច​ភ្លើង​ឆេះ​ព្រៃ ។ ពេល​កណ្តាស់​យើង​អាច​រុញ​បាក់តេរី​ចេញ​ឆ្ងាយ​ពី​ច្រមុះ​ដល់ ៤ ម៉ែត្រ ហើយ​វា​អាច​រស់នៅក្នុង​បរិយាកាស​ដល់ ៤៥ នាទី ។ ប្រសិន​យើង​ចេះ​វិធី​កណ្តាស់​អាចជួយ​ទប់ស្កាត់​ការ​រាលដាល​របស់​មេរោគ​ទាំងនោះ ។​

Lisa Ac kerley វេជ្ជបណ្ឌិត​ជំនាញ​ផ្នែកអនាម័យ​ទូន្មាន​គ្រប់គ្នា​គួរ​អនុវត្តន៍​វិធានការ «​កណ្តាស់​កែងដៃ​» ដើម្បី បញ្ចៀស​រាលដាល​ជំងឺ ។ វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា​៖ «​បច្ចុប្បន្ន ការ​កណ្តាស់ ឬ ក្អក ដាក់​កែងដៃ​ជាការ​ល្អ​បំផុត ។ ប្រសិន​កណ្តាស់​ដាក់​បាតដៃ សូម្បីតែ​ពេល​អ្នកមាន​ក្រដាស​ជូត​មាត់​, ពពួក​វីរុស​នៅតែ​អាច​ឆ្លងកាត់​ក្រដាស និង​ចម្លង​ចូល​បរិយាកាស ។ ប្រសិន​អ្នក​មិនអាច​លាងដៃ​ក្រោយពេល​កណ្តាស់​នោះ​ល្អ​បំផុត គឺ​កណ្តាស់​ដាក់​កែងដៃ ។ ថ្វី​ត្បិត​អ្នក​មិនអាច​មើលឃើញ តែមាន​មេរោគ​រាប់ពាន់​លាន​ជាប់​នៅលើ​ដៃ​របស់​អ្នក ហើយ​ប្រសិន​មិន​លាងដៃ មេរោគ​នឹង​ឆ្លងទៅ​ទូរស័ព្ទ​, កែវ​កាហ្វេ​… ឬ របស់​អ្វីដែល​អ្នក​ប៉ះពាល់​» ។​

​ការ​លាងដៃ​ក្រោយពេល​កណ្តាស់ អាច​ការពារ​យើង​ផុតពី​គ្រុនផ្តាសាយ​, សម្លាប់​បាក់តេរី​លើ​ដៃ​របស់​អ្នក មុនពេល​វា​មានឱកាស​ឆ្លង​ទោ​អ្នកដទៃ ៕

លី​សា​

spot_img
×