Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតា​ម្នាក់ លោត​ចេញ​ពី​យន្តហោះ ដើម្បី​ប្រារព្ធ​ខួប​គម្រប់ ១០០​ឆ្នាំ​ (វីដេអូ)

spot_img

​បុរស​ចំណាស់​ម្នាក់ ប្រារព្ធ​ខួប​គំរប់ ១០០​ឆ្នាំ​របស់​គាត់ ដោយ​ធ្វើការ​លោតឆ័ត្រ​យោង​ចេញ​ពី​ក្រៅ​យន្ត​​ហោះ ហើយ​គាត់​បញ្ជាក់​ថា នោះ​គឺជា​បេសកម្ម​ថ្មី​សម្រាប់​ជីវិត​របស់​គាត់ ហើយ​គាត់​នឹង​ធ្វើ​វា​ជា​ថ្មី​ម្តង​​ទៀត នៅ​ឆ្នាំក្រោយ ដើម្បី​ក្លាយជា​អ្នក​លោតឆ័ត្រ​ដ៏​ចាស់​បំផុត​ក្នុង​ពិភពលោក​។​

​លោកតា Stu Williamson មកពី​ទីក្រុង Seattle (​សហរដ្ឋ​អា​មេ​រិច​) បាន​និយាយថា​គាត់​ចង់ ដណ្តើម​កំណត់ត្រា​ពិភពលោក ពី លោកតា Bryson William Verdun Hayes មកពី​ប្រទេស​អ​ង់​​គ្លេ​ស ដែល​បាន​ក្លាយជា​បុរស​វ័យ​ចំណាស់​បំផុត​ក្នុង​ការ​លោតឆ័ត្រ​យោង​កាលពី​ឆ្នាំមុន នៅ​អាយុ ១០១​ឆ្នាំ និង ៣៨​ថ្ងៃ​។​

​គាត់​បញ្ជាក់​ថា “​ប្រសិន​ជា​ខ្ញុំ​អាច​រស់នៅ​បាន​មួយ​ឆ្នាំ ២​ខែ​ទៀត ខ្ញុំ​នឹង​ទម្លាក់​គាត់​ចេញ​ពី​កំណត់​​ត្រា​នោះ​។ ខ្ញុំ​មាន​ហេតុផល​ដើម្បី​រស់​នៅ​”​។​

​សូមបញ្ជាក់​ថា លោកតា Stu Williamson បានធ្វើការ​លោតឆ័ត្រ​អស់​ចំនួន ២​ដង​រួចមកហើយ ដោយ​នៅ​ពេល​គាត់​ចូល​អាយុ ១០០​ឆ្នាំ និង​កាលពី​គាត់​ប្រារព្ធ​ខួប​លើក​ទី ៩៩៕ សុភ័ក្ត្រ

​ប្រភព​៖ MSN.com

spot_img
×