Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន បើករថយន្ត​បុក​ម៉ូតូ ស្លាប់​គ្រូបង្រៀន​ម្នាក់ ឯ​ប្រពន្ធ​របួសធ្ងន់​

spot_img

​ភ្នំពេញ ​៖ បុរស​ជនជាតិ​ចិន​២​នាក់ បើក ឡិច​ស៊ី​ស LX330 មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ម៉ូតូ​ឆ្លងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ជា​ប្ដី​បាន​ស្លាប់​ភ្លាម រីឯ​ប្រពន្ធ​របួសធ្ងន់ នៅលើ​ដងផ្លូវ​ជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ក្ដី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​១ វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​អង្គារ ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ជនជាតិ​ចិន បើក​រថយន្ត​បង្ក​ម៉ាក ឡិច​ស៊ី​ស LX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL 6955 ដោយ​គ្មាន​ការប្រុងប្រយ័ត្ន ក៏​ទៅ​បុក​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ប៉ើង​ទៅលើ ហើយ​បុរស​ជា​ប្តី បាន​ធ្លាក់ចុះ​មក​ដី​វិញបណ្តាលឲ្យ​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង ។ ជនរងគ្រោះ​ឈ្មោះ អ៊ឹង សុធី អាយុ​៥៦​ឆ្នាំ ជា​គ្រូបង្រៀន ចំណែក​ប្រពន្ធ​រង​របួសធ្ងន់ ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×