Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាធារណៈមតិ​ចិន ផ្ទុះ​សង្គ្រាមពាក្យសម្តី ដ៏​ខ្លាំងក្លា ព្រោះ​រឿង​មួយ​…

spot_img

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ខេត្ត​ជាង​ស៊ី ប្រទេស​ចិន ហើយ​ថ្មីៗ​នេះ តុលាការ​បាន​កាត់ទោស​ឲ្យ​យុវជន​ម្នាក់​ជាប់គុក​ដល់​ទៅ ១០​ឆ្នាំ ព្រោះ​លុយ​… ១០០​យាន់​ប៉ុណ្ណោះ ។​

​យុវជន​វ័យ ១៩​ឆ្នាំ ឈ្មោះ Chen Jian បាន​ជួល​បន្ទប់​មួយ​នៅ​តំបន់​អគារ​មួយ ដើម្បី​រស់​នៅ ។ ចៃដន្យ​មាន​ប្តី​ប្រពន្ធ​ទើប​រៀបការ​ថ្មីថ្មោង​១​គូ បាន​មក​ជួយ​បន្ទាប់​ជាប់​គ្នា​នោះ ។ ពិតណាស់ ព្រោះតែ​ទើប​រៀបការ​ពួកគេ​តែង​រួម​រ័ក្ស​ជាប្រចាំ ខុស​ត្រង់​រៀង​រាល់​ពេល “​ប្រតិ​បត្តិការ​” ពួកគេ​បន្លឺ​ស្នូរ​ខ្លាំងៗ​ពេក ។​

ការរួម​រ័ក្ស​បង្ក​ជា “​ស្នូរ​ស្រើបស្រាល​” គឺជា​… ដើមចម​?

​ពិតណាស់ ! យុវជន​វ័យ ១៩​ឆ្នាំ ដូច “​គោ​ឡើងក​” ថែមទាំង​ត្រូវ​អង្រួន​តណ្ហា​រៀង​រាល់​រាត្រី ព្រោះ​ស្នូរ​… នោះ ទើប​នៅ​ព្រឹក​មួយ​បុរស​ជា​ប្តី​ដែល​ជួល​បន្ទប់​ក្បែរ​ចេញ​ទៅ​ធ្វើការ Chen ក្រឡេកឃើញ​ទ្វារពុំ​បិទ​គន្លឹះ​ក៏ឆ្លៀត​លបចូល​… ។​

​ឃើញ​ប្រពន្ធ​គេ​ស្លៀកពាក់​ស្តើង ដេក​សន្ធឹង​សន្ធៃ​លើ​គ្រែ Chen ក៏​លោត​សង្គ្រប់​បម្រុង​… ប៉ុន្តែ​នារី​នោះ បាន​អង្វ​ក​រ ហើយ​និយាយ​ថា ខ្លួន​កំពុង​មានគភ៌ ។​ល​។ Chen ក៏​កើត​ចិត្ត​អាណិត ហើយ​ងាក​មក​សម្លុត​រកលុយ ។ នារី​រងគ្រោះ​ពោលថា ខ្លួន​មាន​តែ ៣០០​យាន់ ទេ (​ប្រមាណ​ជិត​ហាសិប​ដុល្លារ​) Chen Jian ក៏​ដក​យក​ត្រឹម ១០០​យាន់ ប៉ុណ្ណោះ ហើយ​ក៏​ចេញទៅ ។​

Chen ពេល​នៅ​ក្នុង​ពន្ធនាគារ ។​

​គ្រាន់តែ Chen ចេញផុត​ភ្លាម នារី​នោះ​ក៏​ទូរស័ព្ទ​ប្តឹង​ប៉ូលិស ហើយ​ចុងក្រោយ Chen ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ១០​ឆ្នាំ ពី​បទ​លបចូល​ផ្ទះ​គេ ចាប់​បង្ខំ​រំលោភ និង​ប្លន់ ។​

​ក្រោយពេល​រឿងរ៉ាវ​នេះ​បែកធ្លាយ​ចេញ​លើ​បណ្តាញ​សង្គម​ចិន​នោះ សង្គ្រាមពាក្យសម្តី​ក៏​ចាប់ផ្តើម​ផ្ទុះឡើង ។​

​ភាគច្រើន​និយាយ​ថា មាន​កំហុស​ត្រូវ​តែ​ទទួល​ទោស​ប្រាកដ​មែន​ហើយ ។ ប៉ុន្តែ ១០​ឆ្នាំ​ក្នុង​គុក​វា​ជា​រឿង​ជ្រុល​ពេក ព្រោះថា ទង្វើ​រំលោភ ទង្វើ​លួច របស់​ជនល្មើស​គួរ​ត្រូវា​បានយ​កមកពិចារណា ជាអាទិ៍ ពេល​ឮ​ថា នាង​មានគភ៌ Chen បាន​បញ្ឈប់​សកម្មភាព “​រំលោភ​ភ្លាម ហើយ​ក្នុង​ការ “​ប្លន់​លុយ​” ក៏​ដូច្នោះ​ដែរ គឺ​យក​តែ ១០០​យាន់ ហើយ​បន្សល់​ទុក​ដល់​ទៅ​… ២០០​យាន់ ឲ្យ​ម្ចាស់លុយ​វិញ​…​។​

​តាម​អ្នក​តើ​យល់​យ៉ាងណាដែរ​!? លី​សា​

spot_img
×