Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ ស្រី​ស្អាត​ម៉ា​រី បង្ហាញមុខ​គូស្នេហ៍​ជា​សាធារណៈ​?

spot_img

​មួយរយៈ​តារា​សម្ដែង​ដ៏​ស្រស់ស្អាត សាច់​សខ្ចី ម៉ា​រី ហាក់ដូចជា​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​បន្តិច ដោយសារតែ​រវល់​ជាមួយ​ជំនួញ​ផ្ទាល់ខ្លួន ដែលមាន​អ្នកគាំទ្រ​ជាច្រើន​ដឹងថា កញ្ញា​មាន​ផលិតផល​សម្អាង​យីហោ​ផ្ទាល់ខ្លួន​មួយ ។

​ងាក​មក​មើល​ការ​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី​លេចធ្លោ​នៅក្នុង​កម្មវិធី​ប្រហុក​TV ខាងលើនេះ​វិញ បានធ្វើឱ្យ​មហាជន​ជាច្រើន​ដាក់​ការសង្ស័យ​ទៅលើ​បុរស​កូនអ្នកមាន​ម្នាក់ ដែល​យល់ថា​ជា​មិត្ត​ប្រុស​របស់​កញ្ញា ដោយ​ក្នុង​នោះគេ​ក៏​ឃើញ​មាន​សកម្មភាព​ផ្អែមល្ហែម​ដាក់គ្នា​ផងដែរ ។

​យ៉ាងណាមិញ នេះ​គ្រាន់តែ​ជាការ​ដាក់​សង្ស័យ​របស់​មហាជន​តែប៉ុណ្ណោះ ហើយ​ចំពោះ​ការពិត​យ៉ាងណា​នោះ កញ្ញា ម៉ា​រី ពុំទាន់​បញ្ជាក់​ឱ្យដឹង​ច្បាស់​នៅឡើយ ។

​សូមបញ្ជាក់ថា នាពេល​កន្លងមកនេះ កញ្ញា ម៉ា​រី ពុំទាន់​មាន​ព័ត៌មាន​លេចឮ​អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ប៉ុន្តែ​ជារឿយៗ​គេ​តែងតែ​ឃើញ​កញ្ញា​ដើរលេង​ទៅ​ក្រៅប្រទេស ដូចនេះ​ក៏មាន​មហាជន​ខ្លះទៀត​យល់ថា ម៉ា​រី ប្រហែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​សង្ហា​ខាងលើ​យូរណាស់​មកហើយ ៕ សាវុធ​

spot_img
×