Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ម្នាក់​ព្រហើន លេងល្បែង «​បញ្ញើ​ខ្លួន​» តាម​ចំហៀង​ជណ្តើរយន្ត មានអី អស់ដៃ​របូត​ធ្លាក់​ចុក​ឆ្អល់​យ៉ាងដំណំ​! (​វីដេអូ​)

spot_img

​វា​ជា​ទម្លាប់​មួយ​ទៅហើយ សម្រាប់​ក្មេងៗ ដែល​ចូលចិត្ត​លេងល្បែង​កំសាន្ត​ណា​ដែល​រំភើប​អស្ចារ្យៗ ដោយ​ពួកគេ​ពុំបាន​យកចិត្ត​ទុក​ពិចារណា​ថា វា​អាច​បង្ក​គ្រោះថ្នាក់​នោះឡើយ ។​

​យើង​ក៏​តែង​សង្កេតឃើញ​នៅក្នុង​វីដេអូ Youtube បានបង្ហាញ​ទាំង​ក្មេងៗ និង​សូម្បី​មនុស្សពេញវ័យ បាន​ជួប​គ្រោះ​យ៉ាងដំណំៗ ដោយសារតែ​ល្បែង​ដ៏​ហ៊ានៗ​នេះ ។ ជាក់ស្តែង វីដេអូ​ថ្មី​មួយ ដែល​ទើប​ត្រូវបាន​បង្ហោះ​ឡើង​អ៊ី​ន​ធើរ​ណេ​ត បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​ម្នាក់ ចំណោម​មិត្តភក្តិ​របស់​នាង​២​នាក់ បាន​ជួប​គ្រោះថ្នាក់​គួរ​ឲ្យ​រន្ធត់ ខណៈ​នាង និង​មិត្តភក្តិ​ស្រីៗ​របស់​នាង នាំគ្នា​បន្តោក​ខ្លួន​តាម​ចំហៀង​ជណ្តើរយន្ត ពី​ជាន់​ខាងក្រោម ឡើងទៅ​ជាន់​ខាងលើ​នៃ​ផ្សារ​ទំនើប​មួយ ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​តូច​ជាងគេ​ម្នាក់ បាន​តោង​ឡើង​តាម​ជណ្តើរយន្ត​បាន​បន្តិច ក៏​ទម្លាក់ខ្លួន​ចុះ​វិញ ខណៈ​ក្មេងស្រី​ម្នាក់ទៀត បាន​ចូល​បន្ត​តាម​ក្រោយ ។ ក្មេងស្រី​នោះ បាន​ព្យាយាម​បន្តោក​ខ្លួន​តាម​ចំហៀង​ជណ្តើរយន្ត ជិត​ដល់​ជាន់​ខាងលើ​ទៅហើយ ស្រាប់តែ​របូត (​អស់ដៃ​) ធ្លាក់​ចុះដី​វិញ បណ្តាល​ឲ្យ​ចុក​ឆ្អល់​យ៉ាងខ្លាំង​តែម្តង ។ គេ​ក៏​ពុំ​ដឹងថា ក្មេងស្រី​រូបនោះ​រងរបួស​ធ្ងន់ធ្ង​រ​ជាង​នេះ ឬ យ៉ាងណា​នោះ ព្រោះតែ​វីដេអូ​ត្រូវបាន​បញ្ចប់​ត្រឹមនេះ ៕ ចន្ទី (liveleak)

 

spot_img
×