Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោងឆ្អឹង​គ្មាន​ក្បាល​ដ៏​ធំ​សម្បើម នៃ​សត្វ​សមុទ្រ​ផុត​ពូជ រសាត់​ចូល​កប់​ក្នុង​ឆ្នេរសមុទ្រ​រុស្ស៊ី​

spot_img

​ក្រុម​អ្នកវិទ្យាសាស្ត្រ រាប់​ឃើញ​សន្លាក់​ឆ្អឹងខ្នង ២១៦ ឆ្អឹងជំនីរ ២៧ ពី​គ្រោងឆ្អឹង​នេះ​។​

​​គ្រោងឆ្អឹង​នៃ​សត្វ​ដ៏​ធំ​មួយ​ត្រូវបាន​ក្រុម​អាជ្ញាធរ អភិរក្ស​ធម្មជាតិ រកឃើញ​នៅ​ប្រជុំ​កោះ Commander ប្រទេស​រុស្ស៊ី​។​

គ្រោងឆ្អឹង​របស់​សត្វ​ដ៏​ធំ​រកឃើញ​នៅ រុស្ស៊ី​។​

ការជីក​គាស់កកាយ​មួយ ប្រើពេល ៨​ម៉ោង បាន​ជួយ​ឲ្យ​ក្រុម​អ្នក​អភិរក្ស​ពិនិត្យ​ដឹងថា វា​ជា​ឆ្អឹង​របស់​អម្បូរ​គោសមុទ្រ Steller ដែល​ធ្លាប់​រស់នៅ​ក្នុង​តំបន់​ឆ្នេរសមុទ្រ​ពី​រុស្សី ដល់ Alaska ប្រទេស​អាមេរិក​។ អម្បូរ​សត្វ​នេះ​មាន​បណ្តោយ​ដល់​ទៅ ៦​ម៉ែត្រ តែ​គួរឲ្យ​សោកស្តាយ ដែល​វា​បាន​រលត់​ផុត​ពូជ​ពី​សតវត្សរ៍​ទី ១៨ ដោយសារ​ការ​តាម​បាញ់​ប្រមាញ់​ជ្រុល​ហួសហេតុ -​នេះ​បើ​តាម​ព័ត៌មាន The Sun។

សត្វ​សមុទ្រ​ប្រវែង​ដល់​ទៅ ៦​ម៉ែត្រ​

​​ផ្នែក​ឆ្អឹង​របស់​សត្វ​សមុទ្រ​នេះ ១​ផ្នែក​បាន​លេច​មកលើ​ឆ្នេរសមុទ្រ សំឡឹង​ទៅ​ឃើញ​ដូចជា​រឯង​មួយ​អីចឹង​។​

​ក្រុម​អ្នក​អភិរក្ស​បាន​រាប់​ឃើញ​ឆ្អឹងខ្នង ៤៥​កង់ ហើយ​ឆ្អឹងជំនីរ​ចំនួន ២៧ ឆ្អឹង​ស្មា​ខាងឆ្វេង និង​ឆ្អឹង​ដទៃៗ​ទៀត​ជាច្រើន ក្នុង​គ្រោងឆ្អឹង​ដែល​ពុំ​មាន​ក្បាល​នេះ​។​

ឆ្អឹង​របស់​គោ​សមុទ្រ Steller ដែល​ផុត​ពូជ​

​មុន​នោះ​អ្នក​ផ្សងព្រេង​នៅ​តំបន់​ប៉ូល​ខាងលិច ធ្លាប់​សំឡឹង​ឃើញ​ពួក​វា​ផ្ទាល់​ភ្នែក នៅមុន​អំឡុង​ពេល​ដែល​វា​ផុត​ពូជ​។​

​គោ​សមុទ្រ Steller ត្រូវបាន​គេ​ដាក់​ឈ្មោះ​តាម​អ្នក​ផ្សងគ្រោះថ្នាក់​សញ្ជាតិ​អាល្លឺម៉ង់ Georg Steller -​អ្នក​បាន​ឃើញ​វា​ដំបូង​នៅ​ឆ្នាំ ១៧៤១​។​

​រូប​គំនូរ នៃ​អម្បូរ​គោ​សមុទ្រ Steller
លោក Georg Steller អ្នក​រក​ឃើញ​វា​ដំបូង​នៅ​ឆ្នាំ ១៧៤១
អ្នក​អភិរក្ស​បានឃើញ​ឆ្អឹងខ្នង ៤៥​សន្លាក់ ហើយ​ឆ្អឹងជំនីរ ២៧ ព្រមទាំង​ឆ្អឹង​ស្មា​ឆ្វេង និង​ឆ្អឹង​ដទៃៗ​ទៀត ក្នុង​គ្រោងឆ្អឹង​ខ្វះ​ក្បាល​៕ សូ​យ​ន​

 

spot_img
×