Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Decathlon ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ដ៏​ធំ​សម្បើម​របស់​ប្រទេស​បារាំង នឹង​បើក​ដំណើរការ​នៅ​ផ្សារ​ទំនើប​អ៊ី​អនទី​២ ឆាប់ៗ​ខាងមុខនេះ​

spot_img

​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ និង​សម្ភារៈ​កីឡា​របស់​ប្រទេស​បារាំង នឹង​ធ្វើឲ្យ​ការស្វែងរក​សម្ភារៈ​កីឡា​កាន់តែ​មាន​ភាព​សម្បូរបែប និង​ងាយស្រួល​។​

Decathlon ដែលជា​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក ដែល​បង្កើតឡើង​នៅ​ប្រទេស​បារាំង​ចាប់តាំងពី​ឆ្នាំ ១៩៧៦​មក ហើយ​សព្វថ្ងៃនេះ​មាន​ហាង​ទំនិញ​ជាង ១៣០០​ហាង ព្រមទាំង​ដំណើរការ​ក្នុង​៤២​ប្រទេស​ផ្សេងៗ​គ្នា​។​

Decathlon នឹង​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី ១១ ខែ​សីហា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​អ៊ី​អន​ម័ល​ទី​២ ព្រមទាំង​មាន​ផ្ទុក​ទំនិញ​ជា​ង ៦០​ប្រភេទ​ខុសៗ​គ្នា ជាមួយ​តំលៃ​ទាប​សមរម្យ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា ដែល​និយម​កីឡា​ទាំងប្រុស​ទាំងស្រី​គ្រប់រូប​។ លើសពីនោះ អតិថិជន​ក៏​អាច​ធ្វើការ​សា​ល្បង​ផលិតផល​មុន​ពេល​ជាវ​ផងដែរ​។​

Decathlon កម្ពុជា​ក៏​គ្រោង​នឹង​វិនិយោគ​ទៅ​លើ​ទីផ្សារ​លក់ទំនិញ​តាម​អន​ឡាញ​ក្នុងស្រុក ដែល​នឹង​អនុញ្ញាតិឲ្យ​អតិថិជន​គ្រប់រូប​អាច​ជាវ​​ផលិតផល​ពី​គេហទំព័រ​របស់ខ្លួន ដើម្បី​ជម្រុញ​ឲ្យមាន​កិច្ចការ​ទំនាក់ទំនង និង​ការផ្ដល់ជូន​សេវាកម្ម​ដ៏​ល្អប្រសើរ​ជូន​អតិថិជន​ផងដែរ​។​

​អតិថិជន​អាច​ចុះឈ្មោះ​ចូល​ជា​សមាជិក​សហគមន៍​Decathlon និង​អាច​ទទួលបាន​​អត្ថប្រយោជន៍​បន្ថែម​រួមមាន​៖ ការ​បញ្ចូន​ផលិតផល​ត្រឡប់​ទៅ​វិញ​ក្នុង​រយៈពេល ៣៦៥​ថ្ងៃ​ ប្រសិនបើ​មិន​ត្រូវការ ការចូលរួម​ព្រឹត្តិការណ៍​កីឡា​ដោយ​សេរី ឬក៏​ការ​ធ្វើ​តេស្ត​ផលិតផល​​ព្រមទាំងការបញ្ជា​ទិញ​ផលិតផល​តាម​អន​ឡាញ និង​ទទួល​បាន​ការ​កក់​ទុក​ទំនិញ​ក្នុង​ហាង ឬ​ទទួល​បាន​ការដឹក​ជញ្ជូន​ដល់ផ្ទះ​។​

Decathlon Cambodia នឹង​ធ្វើការ​បើកសម្ពោធ​ហាង​ទំនិញ​របស់​ខ្លួន​ជា​ផ្លូវការ នៅ​ថ្ងៃ សោរ៍ ទី​១១​ខែ​សីហា​ឆ្នាំ​២០១៨​។​បើក​លក់​នៅ​ម៉ោង​៩​ព្រឹក​សម្រាប់​ព័ត៌មាន​លំអិត​សូម​ទស្សនា​គេហទំព័រ ​www.decathlon.com.kh ឬ​ Decathlon Cambodia នៅតាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ ៕ សិលា

spot_img
×