Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! ឆ្កែ Pitbull វាយប្រហារ​ម្ចាស់ ខាំ​ហែកហួរ​យ៉ាង​សាហាវ​នៅលើ​ដងផ្លូវ សូម្បី​អ្នក​ចូល​ជួយ (​វីដេអូ​)

spot_img

​សត្វ​ឆ្កែ Pitbull ដ៏​ធំ​១​ក្បាល ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលីស បន្ទាប់ពី​វា​បាន​ខាំ​ហែកហួរ​ម្ចាស់​របស់​វា​យ៉ាង​សាហាវ​បំផុត នៅលើ​ដងផ្លូវ​មួយកន្លែង​នៅក្នុង Yichang, ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី​១៨ កក្កដា ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ Rao បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​សត្វ​ឆ្កែ​របស់គាត់​ប្រភេទ Pitbull បាន​វាយប្រហារ​គាត់ ខណៈ​គាត់​កំពុង​ដឹក​វា​ឲ្យ​ដើរលេង​នៅលើ​ចិញ្ចើមផ្លូវ​នៅពេល​ព្រឹក​ថ្ងៃនោះ ។​

​វីដេអូ​នៃ​ហេតុការណ៍​មហា​រន្ធត់​នេះ ដែល​ត្រូវបាន​ចែករំលែក​លើ​អន​ឡាញ បានបង្ហាញ​ឲ្យ​ឃើញ​ពួក​អ្នកដំណើរ បាន​ព្យាយាម​​ចូល​ជួយ​ម្ចាស់​ឆ្កែ​នោះ ដោយ​ប្រើ​ដំបង ។ ប៉ុន្តែ ទោះជា​ពួកគេ​បាន​ខិតខំ​យ៉ាង ក៏​ពុំ​អាច​បញ្ឈប់​សត្វ​ឆ្កែ​ដ៏​កំណាច​នេះ​បានឡើយ ដោយ​អ្នក​ជួយ​ខ្លះ​ក៏​រងរបួស​ពី​ការវាយប្រហារ​របស់​ស​ត្វ​ឆ្កែ​នេះ​ផងដែរ ។​

​នៅពេល​មន្ត្រី​ប៉ូលីស​បានមក​ដល់​កន្លែង​កើតហេតុ សត្វ​ឆ្កែ​នេះ​បាន​រត់​ទៅកាន់​អតីត​ផ្ទះ​ម្ចាស់​វា​វិញ ។ ទោះយ៉ាងណា ប៉ូលីស​បានសម្រេច​បាញ់​សម្លាប់​វា បន្ទាប់ពី​ពួ​គេ​បាន​ស្នើសុំ​ការអនុញ្ញាត​ពី​ម្ចាស់ ។​

​យោងតាម​ប្រភពព័ត៌មាន អតីត​ម្ចាស់​ឆ្កែ​នេះ គឺជា​មិត្តភក្តិ​របស់ Rao ។​

Rao ទទួលបាន​ការវះកាត់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់ និង​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ។ ភាគី​ទាំង​ពីរបាន​ដោះស្រាយ​គ្នា​ជាមួយ​សំណង​ជា​ឯកជន ។​

​ប៉ូលីស​បាន​ពន្យល់ថា សត្វ​ឆ្កែ​នោះ​កំពុង​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ដូច្នេះ វា​ប្រែជា​ឆ្កែឆ្កួត និង​លែង​ស្គាល់​ម្ចាស់​របស់​វា ៕ ចន្ទី (shine.cn)​

spot_img
×