Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់​ដំណឹង​ឈឹង​! ពេលនេះ​មក​ដឹង​ពី​ស្ថានភាព​ជម្ងឺ​លោក យូ​នី​ស្កូ យ៉ាងណា​ហើយ ?

spot_img

​ក្រោយពេល​លោក យូ​នី​ស្កូ ត្រូវបាន​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ជ្រាប​អំពី​ជម្ងឺ​ដ៏​ធ្ងន់ធ្ង​របស់លោក លោក​ក៏ត្រូវ​បានទទួល​នូវ​សេចក្ដី​អាណិត ព្រមទាំង​ទទួលបាន​ថវិការ​មួយចំនួន​ដើម្បី​ព្យាបាល ហើយ​រហូត​មកទល់ពេលនេះ​ខណៈដែល​បានចេញ​ទៅ​ព្យាបាល​វះកាត់​ប្តូរ​ក្រលៀន​នៅ​ឥណ្ឌា ត្រូវបាន​គេ​ផ្ដល់ដំណឹង​មក​ថា តារា​សម្ដែង​ល្បីល្បាញ​នា​អំឡុង​ឆ្នាំ​២០០០ ខាងលើ​បាន​ប្រសើរ​ជាង​មុន​ហើយ និង​ត្រៀម​ហោះហើរ​មក​កម្ពុជា​វិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ ។

​គួរ​បញ្ជាក់ថា លោក យូ​នី​ស្កូ មាន​ជម្ងឺ​ខូច​ក្រលៀន​រ៉ាំរ៉ៃ​យូរណាស់​មកហើយ ហើយ​នៅ​ទីបំផុត​លោក​ក៏​មិនមាន​លទ្ធភាព​ព្យាបាល​បន្ត​ដោយសារ​ក្រលៀន​របស់លោក ចាំបាច់​ត្រូវតែ​វះកាត់​ដើម្បី​ប្ដូរ ខណៈដែល​ការព្យាបាល​ថ្លៃ​លើសលប់​ធ្វើឱ្យ​លោក និង​គ្រួសារ​អស់​លទ្ធភាព ទើប​បណ្ដោយ​តាម​យថាកម្ម ។

​ក្រោយមកទៀត ស្ថានភាព​របស់ យូ​នី​ស្កូ ត្រូវបាន​អ្នក​ដែល​ស្គាល់​លោក​ពីមុនមក​ជាច្រើន​នាក់ ទាំង​ក្នុង និង​ក្រៅប្រទេស​នាំគ្នា​ជួយ ព្រមទាំង​មានការ​ខ្នះខ្នែង​ពី​សមាគមន៍​សិល្បៈ​ផង​នោះ ទើប​លោក​អាចមាន​លទ្ធភាព​ចេញទៅ​វះកាត់​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា កាលពី​ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ ហើយ​រហូត​មកទល់ពេលនេះ ស្ថានភាព​របស់លោក​ត្រូវបាន​គេ​ដឹងថា ប្រសើរ​ឡើងវិញ​ហើយ ៕ សាវុធ

spot_img
×